ខេត្តសៀមរាប៖ នារីម្នាក់ត្រូវរថយន្តកាម៉ាស្ស បើកកៀររួចកិនបែកក្បាល ស្លាប់យ៉ាងអាណោចអាធម័ នៅកណ្តាលផ្លូវ រីឯអ្នកបើកបរ បានគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរនេះ បានកើតឡើងកាល ពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី២៨ មីនា ២០១៥ នៅចំណុចលើដង ផ្លូវជាតិលេខ៦ក្នុងភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

អធិការ នគរបាលស្រុកពួកលោក វរសេនីយ៍ត្រី ទេព ពុំសែន បានប្រាប់កោះ សន្តិភាពឲ្យដឹងថា ហេតុ ការណ៍គ្រោះថ្នាក់ ចរាចរនេះកើតឡើងដោយ សាររថយន្ត កាម៉ាស្សបើកក្នុងល្បឿនលឿនទៅកៀរ និងកិនអ្នកបើកបរម៉ូតូម៉ាកធូដេ បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងទិសដៅស្របទិសគ្នាពី លិចមកកើត។

លោកបន្តថា រថយន្តបង្កកាម៉ាស្សពណ៌ត្រាវ ពាក់ស្លាកលេខ ក ៥២៩៦ភ្នំពេញ៣ បើកបរត្រូវបាន គេស្គាល់ឈ្មោះ ពៅ ភេទប្រុស មានទីលំនៅភូមិថ្មគោល ខេត្តបាត់ដំបង បានគេចខ្លួនបាត់។ លោកបន្តទៀតថា ជនរងគ្រោះមានឈ្មោះ សាំងម៉ាឡៃ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកម៉ូតូម៉ាកធូដេរ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខសៀមរាប ១Q.៩៧០៧។ លោកបន្តទៀត ថា មូលហេតុនៃការ គ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីអ្នកបើកបរ រថយន្តខ្វះការប្រុងប្រយ័ត្ន៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]