តៃវ៉ាន់៖ ករណីដ៏គួរឲ្យហួសចិត្ត និងមិននឹកស្មានដល់មួយ បានកើតឡើង នៅក្នុងទីក្រុង តៃប៉ិ ក្រោយពីស្ត្រីម្នាក់ ត្រូវបានគ្រូសិល្បិ៍បោកប្រាស់ ចាប់រំលោភ ដោយយកលេសថា ត្រូវខ្មោចចូល។

រឿងហេតុនេះ កើតមានឡើង ដោយសារតែ ស្ត្រីរងគ្រោះ ជឿលើរឿងអបិយជំនឿ ដោយយល់ឃើញថា ខ្លួនឯង ត្រូវព្រលឹងបិសាចសន្ឋិត ទើបរូបនាង ចង់រកគ្រូសិល្បិ៍ម្នាក់ ឲ្យជួយបញ្ចេញចេញ។ ទីបំផុត នាងរកបាន គ្រូសិល្បិ៍ម្នាក់ នៅវិហារមួយកន្លែង ដោយមិនដឹងថា គ្រូសិល្បិ៍នោះ ជាជនបោកប្រាស់សោះឡើយ ព្រោះមានគេល្បីតៗគ្នា ថាគ្រូសិល្បិ៍ម្នាក់នោះពូកែ និងអាចជួយនាងបាន។ គ្រូសិល្បិ៍បោកប្រាស់នោះ បានប្រាប់ទៅស្ត្រីរងគ្រោះថា ក្នុងអំឡុងពេល នៃការធ្វើពិធីបញ្ចេញព្រាយបិសាច បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ហាមមិនឲ្យនាង កំរើក ឬស្រែកឡើយ។

ក្រោយប្រាប់រួចរាល់ហើយ គ្រូសិល្បិ៍បោកប្រាស់នេះ បានចាប់ផ្តើម យកកន្សែងទៅគ្របពីលើភ្នែក ស្ត្រីរងគ្រោះ រួចហើយបិទភ្លើង ដើម្បីចាប់ផ្តើមពិធីបណ្តេញខ្មោច ដោយបានទាញសម្រាតខោនាងចេញ និងចាប់រំលោភតែម្តង។ នៅពេលនោះ ស្ត្រីរងគ្រោះ ហាក់ដូចជាជឿស្លុប ទៅលើសំដីរបស់គ្រូសិល្បិ៍ ហើយដោយសារតែនាង ខ្លាចខ្មោចផងនោះ ស្ត្រីរងគ្រោះ មិនបានកំរើក ឬស្រែកអ្វីទាំងអស់។

ក្រោយពេលត្រឡប់ទៅផ្ទះវិញ នាងបានប្រាប់ប្តី អំពីហេតុការណ៍ដែលបានកើតឡើង ថាខ្មោចបានធ្វើអ្វីខ្លះ ក្នុងអំឡុងពេលពិធីនោះ។ គ្រាន់តែលឺដូចនេះភ្លាម ប្តីរបស់ស្ត្រីរងគ្រោះ បានរាយការណ៍ អំពីករណីរំលោភនេះ ទៅប៉ូលីសតែម្តង។ ក្រោយពីការធ្វើតេស្ត DNA ទៅលើខោក្នុងរបស់ ស្ត្រីរងគ្រោះរួចមក លទ្ធផលបានបង្ហាញថា គ្រូសិល្បិ៍នោះ ពិតជាបានរំលោភនាង ពិតមែន ទើបមានការចាប់ខ្លួន បញ្ជូនខ្លួនគ្រូសិល្បិ៍បោកប្រាស់ ទៅកាន់តុលាការ ដើម្បីកាត់ទោសតាមច្បាប់។ នៅចំពោះមុខតុលាការ គ្រូសិល្បិ៍បោកប្រាស់ បានអះអាងថាខ្លួនឯង គ្រាន់តែត្រូវខ្មោច ចូលសណ្ឋិតទៅវិញ៕ ប្រិយមិត្ត មានមតិយោបល់ យ៉ាងណាដែរ ចំពោះករណីរបៀបនេះ?

វីដេអូតំណាង បង្កើតឡើង ដើម្បីបង្ហាញហេតុការណ៍ ដែលកើតឡើង៖

ប្រភព៖ AppleDaily

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]