អាមេរិក៖ លោក Tim Cook នាយកប្រតិបត្តិ ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាដ៏ធំបំផុតមួយ នៅលើពិភពលោក បានប្រាប់ទស្សនាវដ្តី Fortune ថា គាត់មានគំរោងបរិច្ចាគ ទ្រព្យសម្បត្តិទាំងអស់របស់គាត់ ដែលតាមការប៉ាន់ស្មាន ប្រហែល ៧៨៥ លានដុល្លារអាមេរិក ទៅឲ្យមូលនិធិសប្បុរសធម៌ ក្រោយពេលដែលគាត់ ចំណាយលើការសិក្សាថ្នាក់មហាវិទ្យាល័យ របស់ក្មួយប្រុស អាយុ១០ឆ្នាំ ចប់សព្វគ្រប់។


លោក Tim Cook នាយកក្រុមហ៊ុន Apple 

ការប្រកាសពីការបរិច្ចាគ របស់នាយកប្រតិបត្តិ វ័យ៥៤ឆ្នាំរូបនេះ គឺជាឧទាហរណ៍មួយទៀត បង្ហាញពីការកើនឡើង នៃសកម្មភាពសប្បុរសធម៌ ពីសំណាក់បណ្តាជនដែលមាន ទ្រព្យសម្បត្តិច្រើនបំផុត របស់ពិភពលោក។ ក្រៅពីនោះលោក Warren Buffett ដែលជាមហាសេដ្ឋី មានប្រាក់ខ្ទង់ពាន់លានដុល្លារមួយរូបដែរ ក៏បានលើកទឹកចិត្តជំរុញឲ្យ មហាសេដ្ឋីឯទៀត ចូលរួម បរិច្ចាគទ្រព្យសម្បត្តិពួកគេ យ៉ាងហោចណាស់ក៏ឲ្យ បានពាក់កណ្តាលដែរ តាមរយៈយុទ្ធនាការមួយ ដែលគេឲ្យឈ្មោះថា “The Giving Pledge”។

លោក Tim Cook ថ្មីៗនេះ ប្រកាសថាគាត់ គឺជាមនុស្សភេទទី៣ ហើយបានសំដែងការប្រឆាំង ទៅនឹងការរើសអើង ក្រុមមនុស្សស្រី ស្រលាញ់ភេទដូចគ្នា, ខ្ទើយ និងការប្តូរភេទជាដើម នៅពេលដែលគាត់ ទៅចូលរួមក្នុងកម្មវិធីមួយ នៅសាលា Alabama Academy of Honor កាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា លោក Cook បានកាន់តំណែងជា នាយកប្រតិបត្តិក្រុមហ៊ុន Apple កាលពីឆ្នាំ ២០១១ ក្រោយពីបាត់បង់ លោក Steve Jobs៕


លោក Cook និងលោក  Steve Jobs

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]