រុស្ស៊ី ៖ នេះពិតជារឿងមួយ ដ៏ព្រៃផ្សៃបំផុត ដែលបុរសម្នាក់ បានដុតអតីតប្រពន្ធ ខ្លួនឯងទាំងរស់ នៅផ្សាទំនើប ព្រោះតែនាងមិនព្រម រួមរស់ជាមួយខ្លួនវិញ។

គួរបញ្ជាក់ផងដែរ ប្តីប្រពន្ធមួយគូនេះ បានចែកផ្លូវគ្នា ចាប់តាំងពីឆ្នាំ ២០១១ មកម្ល៉េះ ប៉ុន្តែក្រោយមក បុរសដែលជាអតីតប្តីឈ្មោះ Efimov ចេះតែទៅរំខាន ស្រ្តីរងគ្រោះ មិនឈប់ឈរ ដោយចោទប្រកាន់ថា នាងលួច មានសហាយស្មន់ ជាមួយប្រុសផ្សេង និងបានអង្វរនាង ឲ្យមករួមរស់ជាមួយខ្លួនវិញ។

រហូតដល់ពេលថ្មីៗនេះ Efimov នៅតែមិនបោះបង់ គំនិតនេះចោល ដោយបានទៅតាមនាង ដល់កន្លែងធ្វើការ នៅឯផ្សារទំនើប Magnit ដើម្បីសុំឲ្យនាង ត្រូវគ្នាជាមួយខ្លួនវិញ និងបានគំរាមនាងទៀតថា ប្រសិនបើមិនព្រមទេ ខ្លួននឹងសំលាប់នាងចោលតែម្តង។ ស្រ្តីរងគ្រោះបានឆ្លើយ បដិសេដ ទើបពេលភ្លាមៗនោះ ធ្វើឲ្យបុរសចិត្តព្រៃផ្សៃម្នាក់នេះ ជះសាំងលើខ្លួនរបស់នាង និងយកភ្លើងមកដុតតែម្តង។ ដោយសារតែមានភ្លើងឆេះពេញខ្លួនបែបនេះ ស្រ្តីរងគ្រោះ ភ័យស្លន់ស្លោររត់ប្រសាច រួចនាងក៏បានដោះអាវចេញ ហើយសំណាងល្អ ដែលមានបុរសម្នាក់ នៅទីនោះ រត់ទៅជួយពន្លត់ភ្លើង លើខ្លួននាង។

យ៉ាងណាមិញ ទោះបីជាភ្លើងបានរលត់ និងស្រ្តីរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ក៏ដោយ នាងបានស្លាប់នៅថ្ងៃបន្ទាប់ ដោយសារតែរបួស រលាកភ្លើងធ្ងន់ធ្ងរពេក។ ចំនែកឯអតីតប្តី ចិត្តអប្រិយ ត្រូវបានប៉ូលីសដេញតាមចាប់ខ្លួន រហូតបានសំរេច និងយកមកផ្ទន្ទាទោសតាមច្បាប់ ដែលតុលាការ បានកាត់ទោស ឲ្យជាប់ពន្ធធនាគារ ១៨ ឆ្នាំ និងធ្វើការងារធ្ងន់ៗ នៅក្នុងគុក ពីបទឃាតកម្ម៕

រូបភាពនៅកន្លែងកើតហេតុ ៖ 




កាម៉ារ៉ាសុវត្ថិភាព ដែលថតបានពេលភ្លើងកំពុងឆេះស្រ្តីរងគ្រោះ ៖ 

 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]