ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់ត្រូវឪពុក ម្តាយបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បន្ទាប់ពីបានយកប្រេង ម៉ាស៊ូត១ដបទឹកសុទ្ធផឹកអស់កន្លះដប ព្រោះច្រឡំស្មានថាទឹក បណ្តាលឱ្យក្អួតចង្អោរ កើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៧ មីនា ២០១៥ ស្ថិតនៅ ក្នុងភូមិរកាបុស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រភពបាន ឱ្យដឹងថា កុមាររងគ្រោះឈ្មោះរ៉ា វីវៈ អាយុ៤ឆ្នាំ មានបងប្អូន៤នាក់ រូបគេជាកូនពៅ មានឪពុកឈ្មោះរី រ៉ា អាយុ៤៣ឆ្នាំ និងម្តាយឈ្មោះ បូ រដ្ឋា អាយុ៣១ឆ្នាំ  រស់នៅភូមិ-ឃុំខាងលើ ។ បើតាមសម្តីជីដូន របស់កុមារាតូច ឈ្មោះម៉ុក សឿន អាយុ៥៦ឆ្នាំ បានឱ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ គាត់បានដើរ ទៅទិញប្រេងម៉ាស៊ូតនៅក្នុងភូមិ ចំនួន១ដបទឹកសុទ្ធ ដើម្បីយកមកដាក់ក្នុង ចង្កៀងដុតបំភ្លឺនាពេលយប់ ព្រោះផ្ទះអត់មាន ភ្លើងអគ្គិសនី ។

គាត់បន្តទៀតថា លុះទិញមកដាក់ទុកនៅ ក្រោមគ្រែដេកក្នុងផ្ទះ ក៏នាំគ្នាអង្គុយលេងមួយសន្ទុះ ស្រាប់តែឃើញចៅគាត់ ទាញយកដបប្រេងម៉ាស៊ូតនេះមួលផឹក ដោយស្មានថា ជាទឹក ហើយពេលនោះក៏ត្រូវឪពុកម្តាយ របស់គេទាញចេញ រួចប្រញាប់ដឹកតាម ម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនភ្លាមៗតែម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]