ខេត្តកំពង់ស្ពឺ៖ កម្មករ២ក្រុមបានវាយតប់ គ្នាព្រោះតែរឿងរថយន្តវ៉ា ជែងគ្នាទីបំផុតម្ចាស់រថយន្ត ទាំងសង ខាងត្រូវបានឃាត់ខ្លួន។ ករណីនេះកើតឡើងនៅតាម បណ្តោយផ្លូវច្បារមនក្រាំងចេក នៅចំណុចស្ពានតាំងតាឡាត់ ស្ថិតក្នុងភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង នៅវេលាម៉ោង៦ និង១៥នាទី ថ្ងៃទី២៨ មីនា ២០១៥។

ប្រភពពីប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថាគេបានឃើញ រថយន្តទាំងពីរគ្រឿងបាន បើក វ៉ាជែងគ្នាចុះឡើងៗ ។ លុះមក ដល់កន្លែងកើតហេតុ រថយន្តទាំង២បានឈប់ពេលនោះស្រាប់តែ ក្រុមកម្មករដែលជិះលើ រថយន្តបានចុះមកដេញវាយ គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ បណ្តាឲ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះមកអន្តរាគមន៍ ។ ប្រភពបន្តថាក្រោយកើតហេតុវាយតប់គ្នា តៃកុងរថយន្តទាំង២នាក់ត្រូវបាន ឃាត់ខ្លួនទាំងសងខាងចំណែក ក្រុមកម្មករដែលវាយគ្នា បានរត់គេចខ្លួនអស់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]