សៀមរាប ៖ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋ ប្រមាណ ៥០០ នាក់ រស់នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥នេះ កំពុងស្ថិត នៅក្នុង ការ សង្រ្គោះបន្ទាន់ នៅមណ្ឌលសុខភាពពង្រលើ និងមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប បន្ទាប់ពីពុលនំប័ុង ។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានឱ្យដឹងថា ប្រជាពលរដ្ឋ ដែលមានអាការៈធ្ងន់ធ្ងរ ត្រូវបានដឹកទៅសង្រ្គោះ ជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ចំណែកអ្នកដែល មានសភាពធូរស្រាល កំពុងសម្រាកនៅ មណ្ឌលសុខភាពឃុំ ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅឃុំពង្រលើ បានឱ្យដឹងថា ពលរដ្ឋទាំងនោះ បានទទួលនំប័ុង នៅក្នុងកម្មវិធីមួយ របស់អង្គការអន្តរជាតិមួយ កាលពីម្សិលមិញ ។








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]