ខេត្តប៉ៃលិន ៖ មានគូស្នេហ៍១គូ បន្ទាប់ពីយុវជនម្នាក់ឃើញសង្សារបស់ខ្លួនលេបថ្នាំងងុយដេកអស់ជាង ដប់គ្រាប់ កាលពីល្ងាចថ្ងៃទី ២៧ មីនា ២០១៥ លុះព្រឹកឡើង ក៏ចូលក្នុងបន្ទប់សំងំ ផឹកថ្នាំពុលកំចាត់ ស្មៅប្រភេទទឹក (ផែនធារ៉ា) អស់ជាច្រើន ប៉ងបញ្ចប់ ជីវិតខ្លួនឯង ដោយ សារ ឪពុកម្តាយទាំង សងខាងឈ្លោះប្រកែក មិនរាប់រកគ្នានៅ ក្នុងភូមិតែមួយ លុះពេលដឹងថា ពួកគេស្រឡាញ់គ្នា ក៏ព្យាយាមបំបែក ទើប បង្កើតទៅ ជាម្នាក់លេបថ្នាំ ម្នាក់ផឹកថ្នាំពុល បញ្ចប់ជីវិត តែសំណាងល្អបាន បងប្អូនឃើញទាន់ ក៏ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្ត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៨ មីនា ២០១៥ ស្ថិតនៅក្នុងផ្ទះ របស់ខ្លួន ក្នុងភូមិលាវ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ  ។

យុវជនរងគ្រោះឈ្មោះ តាត សារ៉ាម អាយុ២៦ឆ្នាំ ផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកអស់ជាច្រើននៅក្នុង  បន្ទប់ផ្ទះរបស់ ខ្លួន រីឯនារីជា
សង្សា ឈ្មោះសុង គឹមសែ អាយុ២១ឆ្នាំ ជាកសិករ ទាំង២នាក់រស់នៅ ភូមិជាមួយគ្នា ខាងលើ ។

ប្រភពព័ត៌មានបានឱ្យដឹងថា សង្សា១គូនេះបានរាប់អានរហូតឈានទៅដល់ក្លាយស្រឡាញ់គ្នាជាយូរខែ ឆ្នាំមកហើយ តែឪពុកម្តាយ របស់ ពួកគេទាំងសងខាង មានទំនាស់រវាងគ្នានឹងគ្នា លុះឃើញកូននិង កូនចាប់ចិត្តស្រឡាញ់គ្នា បែបនេះ ក៏ចាប់ផ្តើមបំបែក  គេមិនឱ្យជួបគ្នា បន្ត ទៀតនោះឡើយ  ។ ប្រភពបានបន្តទៀតថា នៅល្ងាចថ្ងៃកើតហេតុ នារីរងគ្រោះត្រូវ ជាសង្សារ ត្រូវឪពុកម្តាយរបស់ខ្លួន ជេរស្តីបន្ទោស យ៉ាង ខ្លាំង ដោយហាមឱ្យ នាងបញ្ឈប់មានទំនាក់ទំនង ស្នេហាជាមួយ យុវជនរងគ្រោះខាងលើ ។

តែទោះបីជាឪពុកម្តាយចាស់ទុំមានទំនាស់នឹងគ្នាក៏ដោយពួកគេជា កូនមិនដឹងរឿងអ្វីនោះទេ គឺចាប់ចិត្ត ស្រឡាញ់ ទៅវិញទៅមក ស្ទើរតែ បាត់មុខ១ថ្ងៃ មិនបានឡើយ ។ លុះពេលដឹងថា ពុកម្តាយនាង ពង្រាត់យុវជនជាសង្សា ចេញពីបេះដូង បែបនេះ ទើបនាងគិតខ្លី ដោយកាល ពីវេលាម៉ោង៧ និង៣០ នាទីយប់ថ្ងៃទី២៧ ខែមីនា បានទៅទិញយក ថ្នាំងងុយដេក មកលេបអស់ ជាង១០គ្រាប់ ដើម្បីបញ្ចប់ជីវិត ។

តែសំណាងល្អ ខណៈនាងកំពុងតែក្អួតចង្អោរក្នុងបន្ទាប់ ត្រូវបានឪពុកម្តាយបើកទា្វរឃើញទាន់ ក៏ដឹកតាម ម៉ូតូយក ទៅសង្គ្រោះនៅ មន្ទីរ ពេទ្យបង្អែក ខេត្តទាន់ពេល ដោយមានយុវជន ជាសង្សារចូលទៅ មើលថែ រក្សា លុះព្រឹកឡើងនាងក៏ ត្រឡប់ទៅផ្ទះវិញ  ។

ប្រភពដដែលបានឱ្យដឹងតៀតថា ចំណែកយុវជនមានឈ្មោះ តាត សារ៉ាម ពេលឃើញសង្សារបស់ខ្លួន  លេបថ្នាំប៉ងធ្វើអត្តឃាត ព្រោះតែ នាងមានចិត្ត ស្មោះ លុះទៅដល់ ផ្ទះវិញនៅព្រឹក ថ្ងៃកើតហេតុ យុវជនរងគ្រោះ ក៏បានរត់ទៅទាញ យកដបថ្នាំកំចាត់ ស្មៅប្រភេទផែនធារ៉ា ដែលឪពុកម្តាយ រក្សាទុកនៅក្នុងផ្ទះ មកផឹកអស់ជិត កន្លះលីត្រ លុះពេលក្អួតចង្អោរ ក៏ត្រូវសាច់ញាតិ ឃើញទាន់ ដឹកតាមម៉ូតូបញ្ជូន ទៅ សង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ខេត្តផងដែរ តែសង្សារ របស់គេមិនបាន មកមើលថែរក្សានោះទេ ប្រហែលជានាង ស្តាប់តាមឪពុកម្តាយ បញ្ចប់ទំនាក់ ទំនងគ្នាតែម្តង ។

លោកវេជ្ជបណ្ឌិតប្រចាំការនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាន បង្ហើបឱ្យដឹងថា នារីរងគ្រោះមិនមានប៉ះពាល់ អ្វីធ្ងន់ធ្ងរនោះទេ រីឯយុវជន ជា សង្សាមាន សភាពធ្ងន់ធ្ងរដោយ ផឹកថ្នាំពុលបាញ់ស្មៅប្រភេទ ទឹក តែសំណាងល្អ ត្រូវក្រុមគ្រួសារដឹក យកមកមន្ទីរពេទ្យ ទាន់ពេលវេលា ។ លោកគ្រូពេទ្យ បញ្ជាក់ទៀតថា ថ្នាំពុលនេះមាន សារជាតិខ្សោយ ជាងថ្នាំពុលទឹកខៀវ និង ថ្នាំពុលប្រភេទទឹកឃ្មុំ ។ ប៉ុន្តែបើជនរងគ្រោះ ផឹក ថ្នាំពុលនេះរួច ទៅហូបស្រា ថ្នាំនេះនឹងជម្រុញកាន់ តែខ្លាំងឱ្យជ្រាប ចូលដល់ក្នុង សារពាង្គកាយ ក៏អាចបណ្តាល ឱ្យស្លាប់ដូចគ្នាផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]