ព្រៃវែង ៖ បុរសម្នាក់ ត្រូវបានក្រុមចោរ ភ្ជង់ប្លន់យកម៉ូតូ Honda សេ ១២៥ មួយគ្រឿង និងលុយអស់ ១១លានរៀល កាលពីម៉ោង ប្រមាណ ១០ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា នេះ នៅចំណុច ភូមិអូរអំពុក ឃុំប្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង ។

លោក ម៉ៅ ពៅ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ថ្លែងឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ នៅ វណ្ណនី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពី កើតហេតុនោះ ជនរងគ្រោះ បានទៅដាក់ ពាក្យបណ្តឹង នៅខេត្តត្បូងឃ្មុំ តែក្រោយសួរនាំ ទើបដឹងថា ករណីប្តន់ កើតឡើង នៅស្រុកកំចាយមា ខេត្តព្រៃវែងឯណោះ ។

ជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ Honda សេ១២៥ មួយគ្រឿង ស៊េរីឆ្នាំ២០១៣ ដោយ មានលុយ ជាប់ខ្លួនចំនួន ១១លានរៀល ដើម្បីដើររក ទិញគោ ខណៈធ្វើដំណើរ ដល់ផ្សារកំចាយមារ ក៏ឈប់ហូបបាយ បន្ទាប់មក ក៏បន្តដំណើរទៀត តែដល់កន្លែង កើតហេតុ ក៏ត្រូវជនសង្ស័យ ពីរនាក់ ប្រដាប់ដោយ កាំភ្លើងខ្លី ១ដើម ជិះម៉ូត ម៉ាកវ៉េវ បានប្រជែង បុរសរងគ្រោះ ឲ្យឈប់ នឹងបានភ្ជង់ ប្លន់យកលុយ ចំនួន ១១លានរៀល និងម៉ូតូមួយគ្រឿង របស់ ជនរងគ្រោះ ហើយជិះគេចខ្លួនបាត់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]