ភ្នំពេញ៖ បើទោះបីជាពិធីជប់លៀង ថ្ងៃខួបកំណើត របស់ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា បាន ហួសរយៈ ពេល ៥ថ្ងៃហើយ ក៏ដោយ តែតារារូបនេះ នៅតែមានអារម្មណ៍ រំភើប និងអស្ចារ្យ យ៉ាងខ្លាំង នៅពេល ដែលអ្នករៀបចំ កម្មវិធីឲ្យ នាងនោះ បានលើក តម្កើងនាង រហូតដល់ម្ចាស់ សាម៉ីខ្លួនរូបនេះ មានអារម្មណ៍ថា ខ្លួនជាទេពធីតា ក្នុងពិធី នោះទៀតផង ។

តាមរយៈសារដែល ពិធីការិនីដ៏មានឥទ្ធិពល ប្រចាំសា្ថនីយទូរទស្សន៍ ស៊ី ធី អ៊ីន អ្នកនាង យុគ ចិន្តា សរសេរ បង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់ខ្លួន របស់នាង នៅថ្ងៃនេះ បានសរសេរ រំឭកពីថ្ងៃ ខួបកំណើត របស់នាងថា «កាលពី រាត្រីថ្ងៃទី23 មីនា មិនដឹងថា និយាយថា ម៉េចសម្រាប់ អារម្មណ៏ដ៏រំភើប នាពេល នោះទេវា ពិតជាមាន ភាពអស្ចារ្យ នឹងភ្ញាក់ផ្អើល ខ្លាំងណាស់ ក្នុងថ្ងៃដ៏ ពិសេសរបស់ នាងខ្ញុំ ខ្ញុំហាក់ មានអារម្មណ៏ថា នាងខ្ញុំគឺ ជាទេពធីតា មួយអង្គ ក្នុងរាត្រីដ៏អស្ចារ្យ ព្រោះអ្វីដែល នាងបានទទួល សម្រាប់ ថ្ងៃខួបកំណើត ក្នុងឆ្នាំនេះ …..»។

ជាការពិតសម្រាប់ ពិធីជប់លៀងខួបកំណើត របស់ អ្នកនាង យុគ ចិន្តា នៅឆ្នាំនេះ ពិតជា ប្លែកអារម្មណ៍ និងអស្ចារ្យ មែន ដោយសារតែ នាងបានឡើង យន្តហោះចេញទៅ ខេត្តសៀមរាប ភ្លាមៗ ក្រោយពីនា ងបានបញ្ចប់ ការងារនៅទី ក្រុងភ្នំពេញ ។ មិនមែន ជាចំឡែកទេ ដែលឆ្នាំនេះ នាងបែរជាទៅ រៀបចំកម្មវិធីជប់ លៀងខួប កំណើត នៅលើ ទឹកដីអង្គរ ដោយសារតែនាង ត្រូវបានក្រុមហ៊ុន មួយរៀបចំ កម្មវិធីជប់លៀងឲ្យ ដោយមាន អ្នកចូលរួមខ្លះ តុបតែង ខ្លួនជាក្នុងឈុត បូរាណផងដែរ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា