ភ្នំពេញ ៖ យុវជន២នាក់ ម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀត ត្រូវស្លាប់បាត់បង់ជីវិតនៅនឹង កន្លែង ក្រោយ ពួកគេទាំង បញ្ចប់កម្មវិធីជប់លៀង ពីផ្ទះមិត្តភក្តិ ហើយបន្តទៅមួយកន្លែង ទៀត ដោយ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសេ១២៧ ស៊េរីឆ្នាំ២០០៧ ក្នុងល្បឿនលឿន ជ្រុលទៅបុក រថយន្ត សណ្តោងម៉ាស៊ីនបូម ស៊ីម៉ង់ធុនធំ មួយគ្រឿងខណៈ រថយន្តនោះ កំពុងបត់ឆ្លងផ្លូវ ចូលទៅក្នុង ក្រុមហ៊ុនរបស់ខ្លួន ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ២២ និង ០០នាទីយប់ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៥ នៅចំណុចទល់មុខ នឹងក្រុមហ៊ុនក្រឡុក ស៊ីម៉ង់ យីហោ ( SCG Trading ) ស្ថិតតាម បណ្តោយ ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ហ៊ុន សុខគង់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាអ្នករងរបួសធ្ងន់ធ្ងរ  និងយុវជនដែល បានស្លាប់មាន ឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាសិស្ស មានទីលំនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលមាន ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ខាង លើកើតឡើង គឺដំបូងឡើយគេសង្កេត ឃើញយុវជន រងគ្រោះទាំង ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាក លេខ កណ្តាល 1I-8387 ជិះឌុបគ្នាធ្វើ ដំណើរតាម បណ្តោយ ផ្លូវជាតិលេខ២ ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿន យ៉ាងលឿន ខណៈបើក មកដល់ ចំណុចកើត ហេតុស្រាប់ តែមានរថយន្ត សណ្តោង ម៉ាស៊ីនបូម ស៊ីម៉ង់ធុនធំ មួយគ្រឿងរបស់ ក្រុមហ៊ុន ( SCG Trading ) ដែលកំពុង បើកយឺតៗ ក្នុងទិសដៅ បញ្ច្រាស ឆ្លងផ្លូវ បំណងបើក ចូលក្នុងក្រុមហ៊ុនរបស់ខ្លួន ធ្វើអោយ យុវជនជាម្ចាស់ម៉ូតូ ជ្រុលបុក ចំពីមុខ ក្បាលរថយន្ត ពេញទំហឹង បណ្តាលអោយ យុវជនជា អ្នកឌុប ត្រូវបោក ក្បាល បាក់ក ស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ ទៀត ត្រូវខ្ទាតបោកផ្ទប់នឹង រថយន្តដូចគ្នា រងរបួសផ្ទៃ មុខ ( បាក់ថ្គាមខាងឆ្វេង ) ត្រូវបាន រថយន្តសាមុយ ដឹកយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យចាក់អង្រែក្រោម ។ ចំណែកម៉ូតូ ត្រូវរងការ ខូចខាតផ្នែក ខាងមុខទាំង ស្រុង ។ ក្រោយពីមាន ហេតុការណ៍បែប នេះហើយ នោះរថយន្តបង្កបានបើក ចូលពួនសំងំក្នុងក្រុមហ៊ុន របស់ខ្លួន ធ្វើព្រងើយ ហាក់ដូចជា គ្មានរឿងអ្វីកើតឡើង ។

ប្រភពដដែលបានបន្តអោយដឹងថា យុវជនទាំង២នាក់ខាងលើ គឺទើបតែចេញមកពី កម្មវិធីជប់លៀង ផ្ទះមិត្តភក្តិ របស់ពួកគេ នៅសង្កាត់ចាក់ អង្រែក្រោម។ ក្រោយបញ្ចប់កម្មវិធី ហើយនោះ ពួកគេបាន ជិះម៉ូតូ ឌុបគ្នា បំណងបន្ត ទៅក្លឹបកម្សាន្ត ដោយសភាព ស្រវឹងជោគជាំ ទាំង ២នាក់ ។ប៉ុន្តែអកុសល ខណៈ មកដល់ចំណុចខាងលើ ក៏កើតមានរឿង ហេតុបែបនេះ តែម្តងទៅ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានសហការ ជាមួយ ជំនាញធ្វើការវាស់ ស្ទូចយក ម៉ូតូជនរងគ្រោះ និងរថយន្តបូមស៊ីម៉ង់ ដែលបាន បើកចូលទៅ លាក់ខ្លួន ក្នុងក្រុមហ៊ុន យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើង គោករាជធានីភ្នំពេញ រងចាំដោះស្រាយ ទៅតាម ផ្លូវច្បាប់ ។ ចំណែកសពត្រូវបាន ដឹកតាមរថយន្ត សាមុយយកទៅ តម្គល់ទុកនៅ វត្តសំបួរមាស រងចាំ ទំនាក់ទំនង ទៅសាច់ញាតិ អោយមក ទទួលយកទៅវិញ ។

អ្វីជាការកត់សម្គាល់ជុំវិញ គ្រោះថ្នាក់ខាងលើនេះដែរ គឺ សមត្ថកិច្ច មិនបានធ្វើការឃាត់ខ្លួនម្ចាស់ រថយន្ត បង្កនោះ ទេ ដោយលើក ហេតុផលថា ក្រុមហ៊ុនមានបុគ្គលិករាប់រយ នាក់ ធ្វើម្តេចទើប ដឹងថា អ្នកណាជា អ្នកបើករថយន្ត ។ នេះគឺ ចម្លើយមួយ ដែលធ្វើមហាជន ងើយឆ្ងល់ ជាទីបំផុត ទៅលើសមត្ថកិច្ច ជំនាញ នៃការិយាល័យក្រុង និងសមត្ថកិច្ចជំនាញ មូលដ្ឋានខណ្ឌ ។

គួរបញ្ជាក់ផងដែរថា កន្លងមក រថយន្តដឹក សណ្តោង និងក្រឡុក ស៊ីម៉ង់របស់ ក្រុមហ៊ុន( SCG Trading ) មិនថាធុនតូច ឬ ធុនធំនោះ ក្រោយពេលមានហេតុការណ៍ គ្រោះថ្នាក់ កើតឡើង ទោះខ្លួន ខុសឬត្រូវក៏ដោយ គឺតែងតែ រត់ចូល ទៅពួនសំងំ យ៉ាងស្អាត នៅក្រុមហ៊ុនខ្លួន ។ ដែលទង្វើបែបនេះ ត្រូវបានរងការរិះគន់ យ៉ាងខ្លាំង ពីសំណាក់ មហាជន និងប្រជាពលរដ្ឋ ថា គ្មានការទទួល ខុសខ្ពស់ ( បើសិនជាខ្លួនត្រូវ ចាំបាច់ រត់គេចធ្វើ អ្វី ហើយបើសិន ជាខ្លួនខុស គឺត្រូវទទួលនូវ កំហុសដែល ខ្លួនបានធ្វើ មិនត្រូវរត់ គេចដូច នេះនោះទេ ) ។ សូមបញ្ជាក់ថា គ្រោះថ្នាក់ ចរាចរណ៍ ជាច្រើនលើក តែងតែកើតឡើង នៅចំណុច មុខក្រុមហ៊ុនខាងលើ ដែលបង្ក ឡើង ម៉ូតូ បុកជាមួយនឹងរថយន្ត ក្រុមហ៊ុនមួយនេះ ខណៈរថយន្តឆ្លង ផ្លូវបត់ចូល ដោយមិន មើលមុខក្រោយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]