អាហ្វ្រិកខាងត្បូង៖ នេះជារឿងកម្រប្រទះមួយ ដែល ទារក មួយនាក់ បានកើតមកចំ ថ្ងៃទី១១ ហើយ បែរ មានខ្នៅលើថ្ងាស លេចចេញលេខ ១២ នៅលើថ្ងាស ដែលមិនដែលប្រទះឃើញពីមុន មក។

ប្រភពព័ត៌មាន បានឲ្យដឹងថា ទារកនេះ មានឈ្មោះថា Hanru បានកើត ក្នុងតំបន់ Johannesburg ក្នុងប្រទេស អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំមុន ដែលពេល ទារកទើប នឹងកើត ក៏មានស្នាម ខ្នៅពីកំណើត លេខ ១២ ជាប់ត្រង់ថ្ងាស ខុសពីចម្លែកពី ទារកដទៃទៀត។

ទោះបីជាយ៉ាងណា គ្រូពេទ្យបាននិយាយថាប្រាប់គ្រួសារនេះថា  ស្នាមខ្នៅ របស់ទារក នេះ នឹងរលត់ បាត់ទៅ តាមពេលវេលា នៅពេល ទារក នេះធំធាត់ឡើង ប៉ុន្តែសំរាប់ លោកយាយ Catherine បាននិយាយថា ចៅរបស់គាត់មាន ស្នាមខ្នៅ ដ៏ចម្លែកពិសេស ហើយ គាត់ថា គាត់ពិតជា ភ្ញាក់ផ្អើល ពេលឃើញស្នាមខ្នៅ ដ៏ស្រស់ស្អាត លើថ្ងាសចៅ របស់គាត់បែបនេះ ។

ដោយឡែក បើតាមវប្បធម៌ អឺរ៉ុបសម័យបុរាណវិញ គេជឿថា លេខ ១២ នេះ គឺតំណាង ឲ្យ អាទិទេពដែលរស់នៅ ភ្នំ Olympus ទាំងពីរ១២  ខណៈ លេខ ១២ នេះ សំរាប់អាស៊ី តំណាងឲ្យឆ្នាំ ទាំង១២ ផងដែរ ។  ប៉ុន្តែបើតាមវេជ្ជសាស្ត្រវិញ បានពន្យល់ថា ខ្នៅពីកំណើត នេះ កើតឡើង ដោយសារ តែ សរសៃឈាម មានខុសធម្មតា នៅក្នុងឬក្រោមស្បែក ដែលកើតឡើងនៅត្រង់ ក ឬក្បាល ហើយ ខ្នៅទាំងនោះនឹង រលត់បាត់ដោយ ឯងៗ និង មិនផ្តល់ផល ប៉ះពាល់ អ្វីនោះឡើយ ៕



រូបភាព ទារក Hanru ដែលពេលនេះ មានអាយុ ៤ខែ

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]