ចិន៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏ គួរឲ្យរន្ធត់មួយ ដែលកំពុងតែ មានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅ តាមបណ្តាញសង្គម របស់ប្រទេស ចិន ដែលមានអ្នក បោសសំអាតនៅ ឯសួនសត្វ មួយកន្លែង ត្រូវបានខ្លាមួយក្បាល ដែលរួចចេញ ពីទ្រុងខាំសម្លាប់។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា បុរសជា ជនរងគ្រោះ ដែលត្រូវបាន គេដឹងថា មានត្រកូល Gong និងមានមុខងារ ជាអ្នកបោសសំអាត ប្រចាំសួនសត្វ មួយកន្លែងក្នុង ក្រុងយីឈុន ខេត្តជាំងស៊ី នៃប្រទេសចិន ត្រូវបានសត្វខ្លា មួយក្បាលធ្វើការ វាយប្រហារ យ៉ាងសាហាវ តែភ្លាមៗនោះ ក្រុមបុគ្គលិក នៅឯសួនសត្វ ក៏បានស្ទុះទៅ អន្តរាគមន៍ និងបណ្តេញសត្វខ្លា នោះឲ្យចេញឆ្ងាយ ផងដែរ តែវាហាក់ ដូចជាយឺតពេល ពេកទៅហើយ។

ក្រោយពីមាន ហេតុការណ៍ដ៏ គួរឲ្យតក់ស្លុត នេះកើតឡើងភ្លាមៗ ហើយនោះបុរស ជាជនរងគ្រោះ ក៏ត្រូវបានក្រុម គ្រូពេទ្យសង្រ្គោះ បន្ទាន់ផងដែរ តែមិនអាចជួយ ជីវិតគាត់បានឡើយ ព្រោះថារបួស ដែលខ្លានោះ ហែកខាំទៅលើ រូបគាត់វា ធ្ងន់ធ្ងរពេក។

យ៉ាងណាមិញ ផ្អែកលើរបាយការណ៍ ពីកន្លែងកើតហេតុ បានបញ្ជាក់ថា កាលពីព្រឹក ថ្ងៃកើតហេតុនោះ បុគ្គលិកនៃ សួនសត្វបាន ទៅឲ្យចំណីសត្វខ្លា នោះដូចរាល់ដង តែរូបគេ ភ្លេចចាក់សោ របងជាហេតុ ធ្វើឲ្យខ្លានោះ រួចចេញពីទ្រុង និងធ្វើការ វាយប្រហារទៅលើ បុរសត្រកូល Gong នោះតែម្តងទៅ។

ក្នុងនោះក៏មាន ការអះអាង បន្ថែមទៀតថា បើទោះជា សត្វខ្លានេះ ត្រូវបានបញ្ជូន មកសួនសត្វ ក៏ដោយតែវា មិនទាន់ត្រូវបាន ផ្សាំងឲ្យមាន សភាពស្លូត ១០០% នៅឡើយទេ មានន័យថា វានៅតែមាន ចរិតសត្វព្រៃ ដែលកាចសាហាវ នៅក្នុងខ្លួននៅឡើយ ដូច្នេះវានឹង ធ្វើការវាយប្រហារ ទៅលើអ្នកណា ដែលនៅក្បែរវា។

នេះគឺជា ករណីដ៏កម្រមួយ ដែលបុគ្គលិក នៅឯសួនសត្វ ត្រូវបានសត្វ វាយប្រហារ រហូតដល់ស្លាប់ យ៉ាងអាណោចអាធម៌៕


រូបភាព ហេតុការណ៍ដ៏ រន្ធត់ដែល កំពុងតែ ទទួលការចាប់អារម្មណ៍ យ៉ាងច្រើននៅ ក្នុងបណ្តាញសង្គម របស់ចិន

ប្រភព៖ Shanghaiist

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]