ភ្នំពេញ៖ កម្មវិធីថ្មី មួយដែល ស្ថានីយ៍ ទូរទស្សន៍ MYTV បានទិញសិទ្ធិ ពីបរទេស និងធ្វើការចាក់ បញ្ចាំងជារៀងរាល់ សប្តាហ៍អស់ រយៈពេលជាច្រើន សប្តាហ៍ កន្លងមកនេះ ត្រូវបានបញ្ចប់ និងប្រកាស លទ្ធផល កាលពីម្សិលមិញ។

ការប្រកួត ប្រជែងវគ្គ ផ្តាច់ព្រ័ត្រ របស់កម្មវិធី Cambodia Next Top Model រដូវកាលទី១ ត្រូវបានគេ រៀបចំដោយ មានផ្សាយផ្ទាល់ នៅសណ្ឋាគារ សុខាភ្នំពេញ ហើយលទ្ធផល បានទៅ លើកញ្ញា ចាន់ គង្ការ ដែលជាជ័យ លាភីតារា បង្ហាញម៉ូត ជាប់លេខ១ នៅកម្ពុជា រដូវកាលទី១ ដោយទទួល បានទឹកប្រាក់ ១ម៉ឺនដុល្លារ។ នៅវគ្គផ្តាច់ ព្រ័ត្រនេះផងដែរ គឺជាវគ្គចម្រុះ ដែលមាន បេក្ខនារីតែ ៣នាក់ប៉ុណ្ណោះ នោះគឺកញ្ញា ដាលីស កេសី និងគង្ការ ដែលកញ្ញា កេសី និងគង្ការជា បេក្ខនារីដែល នៅសល់ពីររូប ចុងក្រោយក្នុង កម្មវិធី។ កម្មវិធីនេះ បញ្ចប់ពោរពេញ ដោយការអប អរសាទរពី ទស្សនិកជន ដោយធ្វើឲ្យ កម្មវិធីនេះក្លាយ ជាប្រធានបទ ដ៏ក្តៅគគុក សម្រាប់ទស្ស និកជនក្នុង បណ្តាញសង្គម ហ្វេសប៊ុករហូត មកដល់ ពេលនេះ។

ចំពោះទស្សនិក ជនដែលជា អ្នកគាំទ្រ កញ្ញាគង្ការ បានបង្ហាញ នូវសារ និងមតិគាំទ្រ  ដែលបង្ហាញ នូវអារម្មណ៍ សប្បាយរីករាយ ជំនួសបេក្ខនារី ជ័យលាភីរូប នេះជាច្រើន។ ផ្ទុយទៅវិញ ចំពោះទស្សនិក ជនដែលតែងតែ គាំទ្របេក្ខនារី កេសី ក៏បានបង្ហាញ នូវមតិមិន សប្បាយចិត្ត និងធ្វើការរិះគន់ យ៉ាងធ្ងន់ធ្ងរផង ដែរចំពោះ កម្មវិធី រហូតដល់មាន មតិមួយចំនួនបាន លើកឡើងថា កម្មវិធីនេះ មិនសុក្រិត រើសយកតែ គ្នាឯងជាដើម។ យ៉ាងណាមិញ ការជជែក វែកញែកបាន កើនឡើង រហូតដល់រាប់រយរាប់ ពាន់នាក់ ហើយនៅមិនទាន់ បញ្ឈប់នៅឡើយទេ។ យើងមិនទាន់ ឃើញមានការ បញ្ចេញប្រតិកម្ម យ៉ាងណានៅ ឡើយទេពីអ្នក រៀបចំកម្មវិធី ប៉ុន្តែក៏មាន ទស្សនិកជន យ៉ាងច្រើន បញ្ចេញមតិគាំទ្រ និងកំពុងតែ បកស្រាយជំនួស ម្ចាស់កម្មវិធី ផងដែរ។ 

ទស្សនិកជន ធ្លាប់បានដឹង មកហើយថា នៅរៀងរាល់ វគ្គជម្រុះម្តងៗ កម្មវិធីនេះ តែងតែទទួល បាននូវការ គាំទ្រយ៉ាងច្រើន ភ្ជាប់ជាមួយនឹង ការរិះគន់ យ៉ាងចាស់ដៃ ផងដែរពី សំណាក់ ទស្សនិកជន។ គេក៏ឃើញមាន អ្នករៀបចំ កម្មវិធីតែងតែ ចេញមុខ បកស្រាយ ជារឿយៗចំពោះ ពាក្យចចាម អារ៉ាមនានា ទាក់ទងនឹងការ ផ្តល់ពិន្ទុចំពោះ បេក្ខនារី និមួយៗ ប៉ុន្តែការបញ្ចេញ មតិតវ៉ា នៅតែមាន។

ចុះប្រិយមិត្ដ វិញយល់ថាចំពោះ ការប្រកាសលទ្ធផលនេះ?


រូបភាព ពេលប្រកាសលទ្ធផល


កញ្ញា ចាន់ គង្កា


កញ្ញា កេសី

រូបភាពៈ Facebook

ដោយៈ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]