មន្ទីរពេទ្យ FV គឺជាមន្ទីរពេទ្យថែទាំសុខភាពស្តង់ដាអន្តរជាតិតែមួយគត់ក្នុងប្រទេសវៀតណាម។ ពួកយើង គឺជាមន្ទីរពេទ្យ ព្យាបាលជម្ងឺទូទៅ ដែលមាន ម្ចាស់ភាគហ៊ុនជាជនបរទេស ទាំងអស់ ដែលផ្តល់សេវាកម្ម ព្យាបាល និងការវះកាត់ប្រកប ដោយគុណភាពខ្ពស់ ដោយមានការ សហការគ្នាយ៉ាងល្អ ក្រោមដំបូល តែមួយក្នុងការមើលថែទាំ លោកអ្នក ប្រឹក្សាយោបល់ និងការវិនិឆ័្ឆយ រោគត្រឹមត្រូវ មុននឹងឈានដល់ការ ព្យាបាលប្រកប ដោយវិជ្ជាជីវៈ។

មន្ទីរពេទ្យ FV គឺជាមន្ទីរពេទ្យពិនិត្យព្យាបាល ផ្តល់សេវាកម្មប្រឹក្សាយោបល់ ដែលរួមមានគ្រែ ចំនួន ២២០ ផ្តល់សេវាកម្ម សម្រាប់អ្នកជម្ងឺដែលមិនសម្រាកពេទ្យ ដោយតែងតែ ទទួលអ្នកជម្ងឺ រហូតដល់ ១៥០០នាក់ ក្នុងមួយថ្ងៃ។ មន្ទីរពេទ្យពួកយើង មានទីតាំងនៅ Phu My Hung ដែលជាតំបន់ អភិវឌ្ឍន៍ក្នុងទី ក្រុងហូជីមិញ ដោយស្ថិត នៅសៃហ្គនភាគ ខាងត្បូង (SaigonSouth) ហើយចំណាយត្រឹមតែ ១៥នាទីប៉ុណ្ណោះក្នុងការ ធ្វើដំណើរពី កណ្តាល ទីក្រុងហូជីមិញ។ គ្លីនិក សៃហ្គន FV កាន់តែងាយ ស្រួលរក ដោយស្ថិតក្នុងស ង្កាត់១ ដែលផ្តល់សេវាកម្ម ឳសថលក្ខណៈគ្រួសារ ព្រមទាំងការ ព្យាបាល និងប្រឹក្សា យោបល់សម្រាប់ អ្នកជម្ងឺដែលមិនសម្រាកពេទ្យ។

ចាប់តាំងពីបានសម្ពោធបើកជាផ្លូវការ កាលពីខែមីនា ឆ្នាំ២០០៣ មក មន្ទីរពេទ្យ FV ទទួលបានការ ពេញនិយម យ៉ាងឆាប់រហ័ស ដោយគេចាត់ ទុកថាជាមន្ទីរពេទ្យឈាន មុខគេ ក្នុងប្រទេស វៀតណាម ហើយក៏ ជាមជ្ឈមណ្ឌល ថែទាំសុខភាព ស្តង់ដាអន្តរជាតិឈាន មុខគេនៅតំបន់ អាស៊ីអាគ្នេយ៍។ ពួកយើងទទួលព្យាបាលអ្នក ជម្ងឺជាង ២សែននាក់ ក្នុងមួយឆ្នាំ ៧០ភាគរយ ជាជនជាតិវៀតណាម ២០ភាគរយ មកពីលោកខាង លិចនិងអាស៊ី ៥ភាគរយជា ជនជាតិខ្មែរ ហើយ ៥ភាគរយទៀត គឺជាជនជាតិវៀតណាម រស់នៅក្រៅ ប្រទេសនិង ទេសចរបរទេស។

ពួកយើងគឺជាអ្នកផ្តល់សេវាកម្មថែទាំសុខភាពឈានមុខគេកម្រិតស្តង់ដាអន្តរជាតិក្នុងប្រទេសវៀតណាម។ គុណតម្លៃ មួយក្នុងចំណោម គុណតម្លៃទាំង១០របស់យើងគឺ «ពួកយើងច្របាច់ បញ្ចូលគ្នា រវាងវប្បធម៌ព្យាបាល តាមវិជ្ជាពេទ្យ បារាំងនិង វៀតណាម»។ ដូច្នេះមន្ទីរពេទ្យ FV បានសម្រឹត សម្រាំងជ្រើសរើស ក្រុមវេជ្ជបណ្ឌិតជនជាតិបារាំង ២០រូប និងអ្នកជំនាញ ឯកទេសជនជាតិ វៀតណាម ៤៥រូប ដែលបំរើការងារ ពេញម៉ោង ដោយសុទ្ធតែ បានទទួលការ សិក្សានៅ ប្រទេសបារាំង និងធ្លាប់ធ្វើការនៅ សហរដ្ឋអាមេរិក ចន្លោះពី ១០ទៅ១៥ឆ្នាំ ពោលគឺលើ មុខតំណែង សំខាន់ៗក្នុងស្រុក និងអន្តរជាតិ។ មានអ្នកជំនាញ ឯកទេសល្បី ឈ្មោះច្រើនជាង៤០នាក់ និងវេជ្ជបណ្ឌិត មកពី ប្រទេសបារាំង ប៊ែលហ្សិក និងស្វីស ដែលតែងតែធ្វើ ដំណើរមក មន្ទីរពេទ្យ FV បីបួនដងក្នុង មួយឆ្នាំ ដើម្បីចែករំលែកពីបទពិសោធន៍ និងចំណេះដឹង ប្រកបដោយវិជ្ជាជីវ: របស់ពួកគាត់ រៀងៗខ្លួន។

ទស្សនវិស័យរបស់ពួកយើង

ពួកយើងត្រូវតែក្លាយជាអ្នកផ្តល់សេវាកម្មព្យាបាលតាមវិជ្ជាពេទ្យឈានមុខគេ នៅទ្វីបអាស៊ី

បេសកកម្មរបស់ពួកយើង

ពួកយើងត្រូវតែផ្តល់ទំនុកចិត្តផ្អែកលើឯកទេសព្យាបាលលំដាប់ថ្នាក់ពិភពលោក

សេវាកម្មនៃមន្ទីរពេទ្យ FV

១.អ្នកជម្ងឺដែលមិនសម្រាកពេទ្យ

ពួកយើងផ្តល់សេវាកម្មព្យាបាលតាមវិជ្ជាពេទ្យសម្រាប់អ្នកជម្ងឺដែលមិនសម្រាកពេទ្យយ៉ាង ទូលំទូលាយ។ លោកអ្នក អាចជ្រើសរើស ក្រុមអ្នកជំនាញ ឯកទេសជាច្រើននាក់ផ្សេងៗគ្នា។ ទីតាំងព្យាបាល អ្នកជម្ងឺដែល មិនសម្រាកពេទ្យ អាចទទួល អ្នកជម្ងឺរហូត ដល់ទៅ ១៥០០នាក់ ក្នុងមួយថ្ងៃៗ។

មជ្ឈមណ្ឌលពិនិត្យសុខភាពតែងតែផ្តល់សេវាកម្មពិនិត្យសុខភាពល្អិតល្អន់ដើម្បីឲ្យអ្នកជម្ងឺ ចំណាយពេល កាន់តែតិច ដោយធានា បានស្តង់ដា អន្តរជាតិ ប្រកបដោយសុវត្ថិភាព សមជាមន្ទីរពេទ្យ លំដាប់ថ្នាក់ ពិភពលោក។

២.គ្រោះថ្នាក់និងសង្គ្រោះបន្ទាន់

ផ្នែកគ្រោះថ្នាក់និងសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ FV គឺបំរើជូន២៤លើ២៤ម៉ោង។ក្រៅពីពួក យើងមាន ក្រុមបុគ្គលិក លើផ្នែកនេះ ហើយក៏មានការ ជួយសហការពីក្រុមជំនាញ ឯកទេស ផ្សេងៗទៀត ដូចជាឯកទេសកុមារ សម្ពព កែទម្រង់រាងកាយ និងឯកទេសផ្សេងៗ ទៀត។ សេវាកម្ម ផ្នែកគ្រោះថ្នាក់ និងសង្គ្រោះ បន្ទាន់របស់យើងខ្ញុំក៏មាន ទីតាំងស្តុក ឈាម រហ័សទាន់ចិត្ត និងបំពាក់ ដោយឡាបូ ទាន់សម័យត្រៀម ផ្តល់ជូននូវ លទ្ធិភាពធ្វើ តេស្តសម្រាប់ ករណីបន្ទាន់ រហ័សទាន់ចិត្ត មានសេវាកម្មឆ្លុះ រាង្គកាយ ២៤ម៉ោង បន្ទប់វះកាត់ ២៤ម៉ោង ក្រុមវេជ្ជបណ្ឌិត វះកាត់ប្រកប ដោយវិជ្ជាជីវៈ រហ័សទាន់ចិត្ត រួមនឹងថ្នាំស្ពឹកប្រចាំការ គ្រប់គ្រាន់។ រថយន្តសាមុយស្តង់ដា អន្តរជាតិផ លិតនៅក្រៅ ប្រទេសទាំង ៣គ្រឿង សម្រាប់ផ្តល់ ជូនសេវាកម្មចល័ត ករណីសង្គ្រោះបន្ទាន់ ពេញ២៤ម៉ោង។

៣.សេវាកម្មថែទាំផ្នែករោគស្ត្រី និង សម្រាលកូន

ពួកយើងតែងតែផ្តល់ការពិនិត្យផ្នែករោគស្ត្រី រួមមាន ការពិនិត្យត្រគាក ដើមទ្រូង ស្ត្រីទើបសម្រាលកូន។ កម្មវិធី ពិនិត្យនេះ គឺឆ្លងកាត់ការ ប្រឹក្សាយោបល់មុនសម្រាលកូនយ៉ាង លំអិត ចាប់ពីម៉ាស៊ីន ស្កេនអ៊ុលត្រាសោន ធ្វើតេស្តឈាម និងឆ្លុះអេកូ។

ទីតាំងសម្រាលកូន របស់ពួកយើងត្រូវបានរៀបចំជាបន្ទប់ឯកជនផ្សេងៗគ្នា ដោយរួមបញ្ចូលគ្នា រវាងឧបករណ៍ទំនើប និង ទាន់សម័យ ដើម្បីជួយ សម្រួលដល់ ដំណើរការសម្រាល កូន។ ក្រៅពី វេជ្ជបណ្ឌិតជំនាញ សម្រាលនោះ ក៏មានក្រុមវេជ្ជបណ្ឌិត តែងតែយក ចិត្តទុកដាក់ ដល់បុត្រាបុត្រី របស់លោកអ្នក ពេលសម្រាល ហើយភ្លាម។

៤.ជំនាញឯកទេសកុមារ

ផ្នែកឯកទេសកុមាររបស់មន្ទីរពេទ្យ FV តែងតែផ្តល់ជូននូវសេវាកម្មយ៉ាងទូលំទូលាយ រួមមាន ការប្រឹក្សាយោបល់ ពីផ្នែក សុខភាពកុមារ ការចាក់វាក់សាំងសម្រាប់អ្នកជម្ងឺ សម្រាកពេទ្យ និងការយកចិត្ត ទុកដាក់ជាពិសេស សម្រាប់ទារក ទើបនឹងកើត និងទារកចាប់ ពីអាយុពីមួយខែ ដល់១៦ឆ្នាំ។

ក្រុមជំនាញឯកទេសកុមារដែលសម្បូរដោយបទពិសោធន៍ និងប្រកបគុណភាពនៃមន្ទីរពេទ្យ FV គឺសុទ្ធ តែជំនាញខាង សួត ក្រះពះ ពោះវៀន ប្រព័ន្ធប្រសាទ និងតំរង់នោមរួម នឹងឯកទេស ផ្សេងៗទៀត សម្រាប់កុមារ។

៥.អ្នកជម្ងឺសម្រាកក្នុងមន្ទីរពេទ្យ

មន្ទីរពេទ្យ FV មានគ្រែសម្រាប់អ្នកជម្ងឺប្រកបដោយផាសុខភាពចំនួន២២០។ បន្ទប់អ្នកជម្ងឺនីមួយៗ គឺបំពាក់ ដោយសម្ភារៈ ទំនើបនិង ផាសុខភាព ដូចជាសេវាកម្មក្នុងសណ្ឋាគារ លំដាប់ផ្កាយ៥ ។ ក្រុម គិលានុបដ្ឋាយិការ ដែលឆ្លងកាត់ការ ហ្វឹកហាត់គ្រប់គ្រាន់ គឺត្រៀមខ្លួន ជានិច្ចក្នុងការ ជួយដល់លោកអ្នក សម្រាប់ តម្រូវការ ប្រចាំថ្ងៃ ដូចជាខាង ផ្នែកអនាម័យ ផាសុខភាព ឳសថ និងវេជ្ជបញ្ជា ពីក្រុមវេជ្ជបណ្ឌិត។ ដើម្បីធានា បាននូវការថែទាំ ដ៏ល្អបំផុតនិង ធានាលើការជា សះស្បើយ អំឡុងពេលសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនោះ អ្នកជំនាញខាង អាហាររបស់មន្ទីរពេទ្យ FV បានបង្កើត នូវបញ្ចីមុខ ម្ហូបពិសេស សម្រាប់ បន្ទប់របស់លោកអ្នក។

មន្ទីរពេទ្យ FV មានបន្ទប់ថែទាំពិសេសពីរប្រភេទ៖

ផ្នែកថែទាំពិសេស (ICU) ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ លើការត្រួតពិនិត្យ និងការធ្វើឲ្យដឹងខ្លួនឡើងវិញ សម្រាប់តម្រូវការថែទាំនិងអង្កេតជាពិសេស។ គ្រប់បន្ទប់ ICU គឺបំពាក់ដោយឧបករណ៍ត្រួតពិនិត្យ ប្រដាប់បក់បញ្ចូលខ្យល់ និង ប្រដាប់បូម យ៉ាងទំនើបទាន់សម័យ។

ផ្នែកថែទាំពិសេសសម្រាប់ទារក (NICU)ផ្តល់ជូនសម្រាប់ទារកដែលប្រសូត ដាក់ក្នុងកែវ ឬទារក ដែលមានសុខ ភាពខ្សោយខ្លាំង។ ផ្នែក NICU របស់ពួកយើងបំពាក់ដោយ បច្ចេកទេស ចុងក្រោយបង្អស់ ក្នុងការត្រួតពិនិត្យ និងបក់បញ្ចូល ខ្យល់សម្រាប់ទារក ទើបនឹងកើត ហើយបំពាក់ ដោយឧបករណ៍ ដឹកជញ្ចួន និងកែវដ៏ទំនើបបំផុត។

៥.ការវះកាត់

មន្ទីរពេទ្យ FV តែងផ្តល់នូវសេវាកម្មព្យាបាលតាមបែបវះកាត់លើឯកទេសផ្សេងៗរួមមាន វះកាត់ សសៃឈាម ផ្នែកគ្រោង ឆ្អឹងនិងសាច់ដុំ វះកាត់ដៃ ប្រព័ន្ធប្រសាទ ពោះវៀន ថ្គាម មុខ ត្រចៀក បំពង់ក វះកាត់ភ្នែក រោគស្ត្រី សម្ភព និងវះកាត់ តម្រងនោម។ ក្រុមវេជ្ជបណ្ឌិត ដែលឆ្លងកាត់ ការសិក្សានៅ ក្រៅប្រទេស នៅក្នុងមន្ទីរពេទ្យ FV សុទ្ធតែបាន សិក្សានិង មានបទពិសោធន៍ ព្រមទាំងធ្លាប់ បានវះកាត់ប្រកប ដោយជោគជ័យ លើករណី ជម្ងឺស្មុគស្មាញ ជាច្រើនប្រភេទ។

ពួកយើងមានបន្ទប់វះកាត់ទំនើបចុងក្រោយបង្អស់ចំនួន៩ ជាមួយនឹងដំណើរការស្តង់ដាអន្តរជាតិ ធានាបាន ទាំងស្រុងនូវ ការលាងជម្រះរោគ ការបំពាក់ឧបករណ៍និងបច្ចេកវិទ្យា ទំនើបបំផុត ជាហេតុនាំឲ្យ ក្រុមរបស់ពួកយើង អាចសម្រេច បាននូវការវះ កាត់ដ៏ស្មុគស្មាញ និងជម្ងឺធ្ងន់ធ្ងរ ផ្សេងៗទៀតបាន។

៦.ការព្យាបាលជម្ងឺមហារីក

មជ្ឈមណ្ឌលព្យាបាលជម្ងឺមហារីក Hy Vong ផ្តល់ជូននូវដំណើរការសមសមស្របនិងទូលំទូលាយ សម្រាប់ ការពិនិត្យ ប្រឹក្សាយោបល់ ការវិនិឆ្ឆ័យរោគ ដើម្បីកំណត់ពី ដំណាក់កាល នៃជម្ងឺមហាររីក មុនពេលទទួល ការព្យាបាល ត្រឹមត្រូវ។ ពួកយើងមាន វិធីសាស្ត្រព្យាបាល ជម្ងឺមហារីក តាមស្តង់ដាអន្តរជាតិ ដែលអាចវះកាត់ ព្យាបាល ដោយថ្នាំ ព្យាបាលដោយ ប្រើកាំរស្មីអ៊ិច និងការព្យាបាលបែប Targeted ។

គ្រប់ប្រភទជម្ងឺមហារីកត្រូវឆ្លងកាត់ការពិភាក្សាក្នុងកិច្ចប្រជុំពិសេសប្រចាំសប្តាហ៍ ដែលចូលរួម ដោយក្រុម វេជ្ជបណ្ឌិតជំនាញ ខាងមហារីកទាំងអស់ ជាមួយនឹងក្រុមជំនាញឯកទេស កាំរស្មីអ៊ិច និងវេជ្ជបណ្ឌិត វះកាត់ មកពីឯក ទេសផ្សេងៗ ដើម្បីសម្រេចយក ការព្យាបាលណាមួយ ដែលសមស្រប នឹងស្ថានភាព អ្នកជម្ងឺមហារីកទាំងនោះ។

ដើម្បីកាត់បន្ថយការរាលដាល ពន្លឿនការព្យាបាលហើយឆាប់ជាសះស្បើយនោះ មជ្ឈមណ្ឌល ព្យាបាល ជម្ងឺមហារីក Hy Vong ក៏ផ្តល់ជូន នូវសេវាកម្មថែទាំជំនួយផ្សេងៗ ដូចជាការ គ្រប់គ្រងលើការ ឈឺចាប់ ថែទាំកុំឲ្យអ្នក ជម្ងឺបាក់ចិត្ត និងផ្តល់ការ ប្រឹក្សាពីរបបអាហារ និងការរំជួល អារម្មណ៍ជាដើម.....។

មន្ទីរពេទ្យ FV និង អ្នកជម្ងឺជនជាតិខ្មែរ

ចាប់តាំងពីបានបង្កើតឡើង កាលពីឆ្នាំ២០០៧មក មន្ទីរពេទ្យ FV បានទទួលព្យាបាលអ្នក ជម្ងឺជនជាតិ ខ្មែរចន្លោះពី ១ម៉ឺន ទៅ ១២០០០នាក់ ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៥ភាគរយ នៃអ្នកជម្ងឺសរុប។ ក្នុងចំណោម អ្នកជម្ងឺខ្មែរទាំង អស់មាន ៧០ភាគរយគឺជា អ្នកជម្ងឺឡើងចាស់។

មន្ទីរពេទ្យ FV បានផ្តល់ជូនសេវាកម្មដែលជាការទាមទាររបស់ប្រជាពលរដ្ឋយ៉ាងពេញចិត្ត សម្រាប់ សេវាកម្ម ព្យាបាល តាមវិជ្ជាពេទ្យ ជាមួយនឹងគុណភាពស្តង់ដាអន្តរជាតិ។

ការិយាល័យតំណាងមន្ទីរពេទ្យ FV ដើរតួរជាស្ពានភ្ជាប់រវាងអ្នកជម្ងឺខ្មែរ និងមន្ទីរពេទ្យ FV ។ ការិយាល័ យតំណាងមន្ទីរពេទ្យ FV ធ្វើការ ជិតស្និទ្ធជាមួយមន្ត្រី Liason នៅទីនោះ ដើម្បីជួយ ដល់អ្នកជម្ងឺខ្មែរ។ ដើម្បីជួយដល់អ្នក ជម្ងឺខ្មែរបន្ថែមទៀត អោយកាន់ តែងាយស្រួលក្នុង ការទទួលបាន សេវាកម្មថែទាំ សុខភាពលំដាប់ថ្នាក់ពិភពលោក មន្ទីរពេទ្យ FV បានពង្រីកការ សហការជាមួយ ក្រុមវេជ្ជបណ្ឌិតកម្ពុជា។ មន្ទីរពេទ្យ FV បានស្ថាបនាទំនាក់ ទំនងកិច្ចសហការ រឹងមាំជាមួយ នឹងក្រុមវេជ្ជបណ្ឌិតជាង ២០០នាក់ ហើយមន្ទីរពេទ្យ FV ត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយ គ្រប់ពេល មានតម្រូវការ ព្យាបាល ពីមន្ទីរពេទ្យ FV សម្រាប់ អ្នកជម្ងឺរបស់ វេជ្ជបណ្ឌិតទាំងនោះ។ គ្រប់អ្នកជម្ងឺ និងវេជ្ជបណ្ឌិតខ្មែរគឺ ពេញចិត្តជាមួយ និងការពិនិត្យព្យាបាល ដែលផ្តល់ជូន ដោយមន្ទីរពេទ្យ FV។

សេវាកម្មដែលមាន នៅការិយាល័យតំណាងមន្ទីរពេទ្យ FV ក្នុងប្រទេសកម្ពុជា៖

ការណាត់ជួប

ពួកយើងជួយធ្វើការណាត់ជួបសម្រាប់អ្នកជម្ងឺ ជាមួយនឹងវេជ្ជបណ្ឌិតនៅគ្រប់ឯកទេសនៃមន្ទីរពេទ្យ FV។ ប្រសិនបើ អ្នកជម្ងឺចាំបាច់ ត្រូវបង្ហាញខ្លួន នៅមន្ទីរពេទ្យ FV នោះ ការិយាល័យ តំណាងក្នុង ក្រុងភ្នំពេញនឹងទាក់ទង ជាមួយការិយាល័យ Liaison របស់មន្ទីរពេទ្យ FV ដើម្បីរៀបចំ ដំណើរការណាត់ ជួបនេះ។ ដោយមានការចេញជា ប័ណ្ណណាត់ជួប និងខិតប័ណ្ណនណែ នាំផ្លូវអ្នកជម្ងឺពី ទីកន្លែងដែលត្រូវទៅ គ្រូពេទ្យដែល ត្រូវជួប នៅឯមន្ទីពេទ្យ ដើម្បីទទួលបាន ការស្វាគមន៍ និងជួយ សម្រួលភាព ងាយស្រួល។

ការត្រលប់វិញ និងការពន្យល់ពីលទ្ធផលធ្វើតេស្តជាភាសាខ្មែរ

សេវាកម្មនេះត្រូវបានផ្តល់ជូនលោកអ្នកដោយក្រុមវេជ្ជបណ្ឌិតខ្មែរ ដែលធ្វើការនៅ ការិយាល័យតំ ណាងមន្ទីរពេទ្យ FV ដើម្បីធានា បានថាលោក អ្នកយល់ច្បាស់ពីលទ្ធផលនេះ ពេលលេញ។

ការកក់ទីកន្លែងស្នាក់នៅ ក្នុងតម្លៃសមរម្យ៖

ប្រសិនមានការស្នើសុំ ពួកយើងនឹងជួយកក់ទីកន្លែងស្នាក់នៅនៅក្បែរមន្ទីរពេទ្យ FV ឬក្នុងទីក្រុង ហូជីមិញក្នុង តម្លៃសមរម្យ មួយសម្រាប់ សមាជិកគ្រួសាររបស់លោកអ្នក។

សេវាកម្មផ្តល់ជូននៅមន្ទីរពេទ្យ FV

ទំនាក់ទំនងព័ត៌មាន៖

ពួកយើងផ្តល់ជូនគ្រប់ព័ត៌មានទាំងអស់ទាក់ទងនឹងសេវាកម្មព្យាបាលឬ សេវាកម្មមិនទាក់ទងនឹងការព្យាបាល តម្លៃព្យាបាល (រួមមាន ទាំងកម្មវិធី បញ្ចុះតម្លៃ) និងលំអិតជូន នូវឯកសារ ចាំបាច់ ទាក់ទងនឹង ការសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ពួកគេថែម ទាំងផ្តល់ជូន នូវព័ត៌មានថ្មីៗ ទាក់ទងនឹង សេវាកម្មថ្មីៗ នៅមន្ទីរពេទ្យ FV។

កន្លែងទទួលភ្ញៀវខ្មែរ និង សេវាកម្មបកប្រែដោយឥតគិតថ្លៃ

កន្លែងទទួលភ្ញៀវខ្មែរមានទីតាំងនៅខាងស្តាំដៃផ្លូវចូលនៃកន្លែងទទួលភ្ញៀវរបស់មន្ទីរពេទ្យ ដែលងាយ ស្រួលសម្គាល់ សំរាប់អ្នកជម្ងឺខ្មែរ ដែលមាន អក្សរខ្មែរជាសម្គាល់។ គ្រប់អ្នក ជម្ងឺជនជាតិខ្មែរ ទាំងអស់ដែលមក ទីនេះ និងត្រូវបាន សម្របសម្រួល។

ក្រុមអ្នកបកប្រែភាសាខ្មែររបស់មន្ទីរពេទ្យ FV មានសមាជិកធ្វើការពេញម៉ោងចំនួន៤នាក់ ហើយផ្តល់ ជូននូវសេវាកម្ម បកប្រែដោយ ឥតគិតថ្លៃ សម្រាប់ អ្នកជម្ងឺខ្មែរ ដែលត្រូវការ ជំនួយក្នុងការ ទំនាក់ទំទំនង។ អ្នកបកប្រែ តែងតែទៅ ជាមួយអ្នក ជម្ងឺពេលធ្វើដំណើរ ចូលទៅព្យាបាល ជម្ងឺនៅមន្ទីរពេទ្យ FV។

អ្នកអាចស្នើរសុំសេវាកម្មនេះជាបន្ទាន់នៅរាល់ពេលដែលអ្នកធ្វើការណាត់ជួប នៅ តុខាងមុខ របស់មន្ទីពេទ្យ។ រាល់ការ បកប្រែនិង ព័ត៌មានផ្សេងៗ មិនត្រូវបានគិតប្រាក់នោះទេ។

ការិយាល័យ Liaison របស់មន្ទីរពេទ្យ FV

ការិយាល័យ Liaison របស់មន្ទីរពេទ្យ FVតែងតែធ្វើការជិតស្និទ្ធជាមួយនឹងការិយាល័យ តំណាងមន្ទីរពេទ្យ FV ដើម្បីជួយ សម្រួលដល់ អ្នកជម្ងឺខ្មែរនិងសាច់ញាតិរបស់ ពួកគាត់។

ក្នុងករណីដែលអ្នកជម្ងឺខ្មែរត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ FV នោះការិយាល័យ Liaison របស់មន្ទីរពេទ្យ FV នឹងត្រូវពិភាក្សា ជាមួយក្រុមវេជ្ជបណ្ឌិតនៃ ផ្នែកគ្រោះថ្នាក់ និងសង្គ្រោះបន្ទាន់ ក្រោយពីទទួល បានសំណើពី ការិយាល័យតំណាង មន្ទីរពេទ្យ FV ។ ក្រុមវេជ្ជបណ្ឌិត នៃផ្នែកគ្រោះថ្នាក់ និងសង្គ្រោះបន្ទាន់ត្រូវ រៀបចំជាមុន ដើម្បីធានាបន្ទប់ ដែលសមរម្យ វេជ្ជបណ្ឌិតណា ត្រូវទទួល បន្ទុកវះកាត់ និងសម្ភារៈចាំបាច់ ផ្សេងៗដើម្បីផ្តល់ សេវាកម្មអោយ បានឆាប់រហ័ស។ រថយន្តសាមុយ រងចាំទទួលនៅ ច្រកព្រំដែន Moc Bai ឬព្រំដែន បាវិតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

លោកស្រី ហេង លាង អ្នកគ្រប់គ្រងប្រតិបត្តិការ នៅការិយាល័យ តំណាងមន្ទីរពេទ្យ FV

អាស័យដ្ឋាន៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម ប៊ុណ្ណា ផ្ទះលេខ១២៦(អគារប៊ីប៊ីស៊ី) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

លេខទូរស័ព្ទ៖ (+855) 023 211 777





បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]