ខេត្តកំពង់ឆ្នាំង ៖ រថយន្តយីឌុបដឹកដំឡូងមីមួយគ្រឿងបានក្រឡាប់បះជើង ខណៈពេលគេចនឹង កង់  រថយន្តមួយគ្រឿង ទៀតដែលដាច់ រត់ ចេញពីរថយន្ត ។ ហេតុការណ៍នេះបាន កើតឡើងនៅ វេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី២៧ មីនា ២០១៥ លើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចន្លោះ គីឡូម៉ែត្រ លេខ៩៨ និង៩៩ ស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ។ ទោះយ៉ាងណា ក្នុងហេតុការណ៍ នោះមានតែអ្នក បើកបរ រថយន្តដឹកដំឡូងមី ម្នាក់ប៉ុណ្ណោះបានរងរបួសស្រាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុករលាប្អៀរបាននិយាយថា រថយន្តដឹកដំឡូងមីក្រឡាប់នោះម៉ាកហ៊ីយ៉ាន់ ដាយ ពាក់ស្លាកលេខ តែកែវ 3A. 1088 បើកបរដោយ បុរសឈ្មោះ ខេង រ៉ា អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៏សាត់ ។ ចំណែក រថយន្តដាច់កង់ មានម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ន 0189 ភព.2 បើកបរដោយ ឈ្មោះ ផា សាវ៉ុន អាយុ២៦ឆ្នាំ មានទីលំ ភូមិ ព្រែកតារិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ រថយន្តដឹកដំឡូងមីបានធ្វើដំណើរពីជើងទៅត្បូង លុះមក ដល់ចំណុច កើតហេតុស្រាប់ តែ មានរថយន្តមួយ គ្រឿងទៀតក្នុងដំណើរ ច្រាស់ទិសគ្នាបាន ដាច់កង់ក្រោយខាងឆ្វេង ហើយបានរត់កាត់ សំដៅមករថយន្ត ដឹកដំឡូងមី ភ្លាមនោះអ្នក បើកបររថយន្ត បានព្យាយាមគេច ក៏ស្រាប់តែក្រឡាប់មក ខាងស្តាំដៃបះជើងតែម្តង ។

ក្នុងហេតុការណ៍នោះអ្នកបើកបររថយន្តដឹកដំឡូមីបានរង របួសស្រាលត្រូវបានដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យ ។ ក្រោយពេលកើត ហេតុ សមត្ថកិច្ចនគរបាល បានពិនិត្យកន្លែង កើតហេតុ និង បានរករថយន្តស្ទូចមក ស្ទូចយករថយន្ត ដែលក្រឡាប់ទៅរក្សាទុក ដើម្បីរង់ចាំការ ដោះស្រាយ តាមក្រោយ ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]