ខេត្តបន្ទាយមានជ័យ ៖ បុរសពិការជើងម្នាក់ខណៈនាំប្រពន្ធ-កូនចុះទៅដងទឹកស្រះ ចៃដន្យបាក់ស្ពាន បណ្តាលលង់ទឹកស្លាប់ ចំណែកប្រពន្ធ និងកូនត្រូវបាន អ្នកភូមិជួយ សង្គ្រោះទាន់ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១ និង១៥នាទី រសៀលថ្ងៃទី២៧ មីនា ២០១៥ ស្ថិតនៅភូមិ គោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះចូច បាក់ អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ខាងលើ ។ ចំណែកប្រពន្ធ ឈ្មោះរឿន រឿប អាយុ៣០ឆ្នាំ និងកូនប្រុស ឈ្មោះហុន ឌឹម អាយុ១១ឆ្នាំ ។

ប្រភពដដែលបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបាននាំប្រពន្ធ និងកូនប្រុសទៅដង ទឹកស្រះ ដែលនៅចម្ងាយ ពីភូមិ១០០ម៉ែត្រ យកមកស្រោច ដំណាំដែលដាំ នៅខាងកើតផ្ទះ ពេលដែលជនរងគ្រោះ និងប្រពន្ធកូនទាំង៣នាក់ ចុះទៅលើស្ពានខ្នង កា្តរដើមត្នោតដែល ពុក ដាក់នឹងកែងស្រះទឹក ស្រាប់តែបាក់ធ្លាក់ ចូលក្នុងទឹកស្រះដែល មានជម្រៅជ្រៅទាំង៣នាក់ ដែលមិនអាច ស្រវាជើងមកវិញបាន ពេលនោះ ប្រពន្ធនិងកូនប្រុស បានស្រែកឱ្យអ្នក ជិតខាងមកជួយ ពួកគេបានជួយសង្គ្រោះ បានតែប្រពន្ធនិងកូន បានរួចផុតពី សេចក្តីស្លាប់ ចំណែកឯ បុរស ជាប្តីពិការជើងមិនចេះហែល ទឹកក៏លង់ទឹកស្លាប់តែម្តង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]