ខេត្តរតនគិរី ៖ យុវជនល្មោភតណ្ហាម្នាក់ សូម្បីតែនារីដែលជាជនពិការដៃម្ខាង(ខ្វិន)ក៏មិនលើកលែង ឆ្លៀត ឱកាសពេល ឪពុកម្តាយនាង មិន នៅផ្ទះ លបឡើងចាប់បង្ខំ រំលោភបានសម្រេច ហើយត្រូវសមត្ថកិច្ច នគរបាលប៉ុស្តិ៍ធ្វើការ ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៤ មីនា ២០១៥ ស្ថិតភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

បើតាមការឱ្យដឹងពីលោកសូ ថាយ អធិការនគរបាលស្រុលកំផាត់ថា លោកបានទទួលពាក្យបណ្តឹងពី ក្រុមគ្រួសារជនរងគ្រោះ (ដែលជា ឪពុកម្តាយ) មានគេចាប់រំលោភ កូនស្រីរបស់ខ្លួន នៅលើខ្ទមចម្ការ ត្រង់ចំណុចអូរ កាន ស្ថិតនៅភូមិប៉ាតាង ឃុះប៉ាតាង ហើយលោក ក៏បាន ចាត់កម្លាំងចុះទៅ ដល់កន្លែងកើតហេតុ និងឃាត់ខ្លួន ជនសង្ស័យ បានភ្លាមៗ ។

លោកបន្តថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះសល្យ សឹង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាកម្មករ ចៀរជ័រកៅស៊ូ មានទីលំនៅ ភូមិ -ឃុំ កើតហេតុខាងលើ ។ រីឯនារីរងគ្រោះ អាយុ២០ឆ្នាំ ជនជាតិទំពួន ជាអ្នកធ្វើចម្ការ រស់នៅភូមិ-កើតហេតុខាងលើ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យពុំព្រមសារភាពថា ខ្លួនបានចាប់រំលោភទៅលើនារីរងគ្រោះនោះ ឡើយ ប៉ុន្តែបើតាមសម្តី របស់នារី រងគ្រោះបាន ប្រាប់ទៅឪពុកម្តាយ នាងថា យុវជនខាងលើបាន ចាប់បង្ខំនិងរំលោភទៅ លើនាងបានសម្រេច ចំនួន២ដង។ ក្រោយពេល កើតហេតុ លោកអធិការ បានបំពេញសំណុំបែបបទ បញ្ជូនជនសង្ស័យ មកកាន់ស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី នៅព្រឹកថ្ងៃ ទី២៦ មីនា ២០១៥នេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]