ចិន៖ បុរស ជនជាតិចិនម្នាក់ តូចចិត្តដោយសារតែរូបគេ ត្រូវបង្ខំឲ្យរៀបមង្គលការ ជាមួយកូនក្រមុំ ដែលមានមុខ មាត់អាក្រក់ ក៏បានប៉ុនប៉ង ទៅសំលាប់ខ្លួន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប៉ូលិសត្រូវបានគេ ទូរស័ព្ទហៅឲ្យទៅ ជួយអន្តរាគមន៍ នៅបឹង មួយកន្លែង ក្នុងទីក្រុង Shiyan ដោយសារមាន បុរសម្នាក់ លោតទឹកសំលាប់ ខ្លួននៅទីនោះ។


បុរសដែលលោកសំលាប់ខ្លួន នៅបឹងមួយក្នុងទីក្រុង Shiyan 

យោងតាម សារព័ត៌មានមួយបានផ្សាយថា បុរសម្នាក់ត្រូវគេប្រទះ ឃើញអណ្តែតនៅក្នុងបឹង ដោយផ្គាប់ មុខចុះក្រោម តែយ៉ាងណាមិញ នៅពេលជួយសង្គ្រោះ រូបគេគឺនៅមានជីវិតនៅ ឡើយ។ មន្ត្រីប៉ូលិស ម្នាក់ឈ្មោះ Hou Kunshan បានឲ្យ ដឹងថា៖ "ខ្ញុំបាន ឃើញបុរសម្នាក់ អណ្តែត ផ្គាប់មុខនៅ ក្នុងទឹក។ ពួកយើងមិនដឹង ថាគាត់ យ៉ាងម៉េចនោះទេ ប៉ុន្តែនៅពេល ដែលចូល ទៅជិតទើបដឹងថា ស្ថានភាពរបស់ បុរសម្នាក់នោះ គឺកំពុង តែធ្ងន់ធ្ងរ។ ខ្ញុំបាន ព្យាយាមអូស គាត់មកក្បែរ ជញ្ជាំងច្រាំង ប៉ុន្តែខ្ញុំមិនមានកំលាំង គ្រប់គ្រាន់ដើម្បី លើកគាត់ចេញ ពីក្នុងទឹកនោះទេ បានត្រឹម តែរង់ចាំ រហូតដល់ ក្រុមសង្គ្រោះ មកដល់តែប៉ុណ្ណោះ "។

លោក Kunshan បានបន្តថា នៅពេលក្រុម ជួយសង្គ្រោះមកដល់ ពួកគេក៏បានប្រើខ្សែ សុវត្ថិភាព ចាប់ទាញ បុរសរូបនោះ ឡើងគោក ហើយក៏ បញ្ជូនបន្តទៅមន្ទីរពេទ្យដើម្បី ព្យាបាល។ មន្ត្រីប៉ូលិស ក្រោយមកបាន សាកសួរបុរស ប៉ុនប៉ងលោត សំលាប់ខ្លួន ពីមូលហេតុ ហើយរូបគេ បានឲ្យដឹងថា ការសំរេចចិត្ត ធ្វើដូច្នេះ ដោយសារគេ រងការបង្ខំឲ្យរៀប មង្គលការ ជាមួយ មនុស្សដែល ខ្លួនមិនពេញចិត្ត។“បុរសម្នាក់នេះ មិនសប្បាយចិត្ត ជាមួយមង្គលការ ដែលរៀបចំឡើង ដោយឪពុកម្តាយ។ ដោយសារ តែគូដណ្តឹងរបស់គាត់មាន មុខមាត់អាក្រក់ រួមជាមួយនឹង គំនាប ពីគ្រួសារផងទើបធ្វើឲ្យគេ សំរេចចិត្តលោត ទឹកតែម្តង” លោកប៉ូលិស Kunshan ប្រាប់យ៉ាងដូច្នេះ៕


រូបគេ ត្រូវបង្ខំឲ្យរៀបមង្គលការ ជាមួយកូនក្រមុំដែលមានមុខមាត់អាក្រក់


ក្រុមសង្គ្រោះកំពុងប្រើខ្សែចាប់ទាញបុរសរូបនោះចេញពីទឹក


មន្ត្រីប៉ូលិសម្នាក់ឈ្មោះ Hou Kunshan ដែលហែលទឹកទៅជួយបុរសខាងលើ


គាត់ត្រូវជួយសង្គ្រោះទាន់ពេល និងបានយកទៅព្យាបាលនៅមន្ទីរពទ្យក្បែរនោះ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]