ចិន៖ នៅពេលដែល មនុស្សប្រុស ម្នាក់ស្វែងរកមិត្តស្រី ពួកគេប្រាកដ ជារកស្ត្រី ដែលមានរូប សម្រស់ស្អាត ហើយទាក់ទាញ ដើម្បីពួកគេ បានបណ្តើរ បង្អួតមិត្តភក្តិ ហើយឲ្យមិត្ត របស់ពួកគេ គិតថាគេ ជាមនុស្សឡូយ និងអស្ចារ្យ។

ប៉ុន្តែនៅពេល ដែលបុរសៗ ដល់ពេល សម្រេចចិត្ត រៀបការ គំនិតរបស់ ពួកគេបែរ ជាផ្ទុយគ្នា ទៅវិញ។ ពួកគេស្វែង រកមនុស្ស ស្រីម្នាក់ដែល ចេះមើលកូន ថែរក្សា ឪពុកម្តាយ និងចំអិន អាហារ ដែលចំណុច ទាំងនេះមិន ចាំបាច់ត្រូវការ ស្រ្តីដែលមាន រូបរាងខាង ក្រៅទាក់ទាញ នោះទេ។ ពាក្យថាប្រពន្ធ នៅក្នុងន័យ អាពាហ៍ពិពាហ៍ របស់ជន ជាតិចិន មិនមែនមាន ន័យថាសម្រាប់ បម្រើ តណ្ហា រឺអារម្មណ៍ នោះទេ គឺសំដៅទៅ លើការបំពេញ កាតព្វកិច្ច ការងារនៅ ក្នុងគ្រួសារ ការមើលថែ ទាំគ្រួសារ ការបង្កើត កូនចៅដើម្បី បន្តត្រកូល គ្រួសារ និងការចិញ្ចឹម កូនចៅជំនាន់ ក្រោយអោយ បានល្អ ដូច្នេះនាងមិន ចាំបាច់មាន រូបរាងដូចជា ម្ចាស់ក្សត្រី សម្រស់នោះទេ។

សម្រាប់ស្ត្រី ដែលមាន រូបសម្ផស្ស ស្រស់ស្អាត មានហានិភ័យ ច្រើននៅ ក្នុងជីវិតអាពាហ៍ ពិពាហ៍ គឺនាង ត្រូវចំណាយលុយ ទៅលើការ ទិញសម្លៀក បំពាក់ គ្រឿងលំអរកាយ ម្សៅក្រែម ហើយនាងក៏ អាចនឹងរត់ ទៅតាមអ្នកថ្មី ដែលនាងចាប់ អារម្មណ៍ក្រោយ ពីពួកគេបាន ញ៉ែរនាង ដូចនេះនាង មានជម្រើសមិន ប្រាកដប្រជា ដែលធ្វើឲ្យជិវិត គ្រួសារមាន ភាពមិន ស្ថិតស្ថេរ។

មួយវិញទៀត នៅពេល ដែលស្រ្តី មានអាយុ ២៧ឆ្នាំ ពួកគេនឹង ក្លាយទៅជា ស្រ្តីដែលនៅសល់ (ក្រមុំចាស់) ហើយនឹងមាន ពាក្យរិះគន់ថា យកស្រ្តីដែល នៅសល់ គឺដូចជាទៅ ប្រមូលម្ហូប ដែលនៅសល់ ពីភោជនីយដ្ឋាន អញ្ចឹងដែរ មានន័យ ថាពួកគេ ទៅប្រមូល របស់ ដែលផ្អូម។

សម្រាប់ អ្នកដែល រៀបការ នៅអាយុ ២៥ ឆ្នាំ វិញ នឹងកាន់តែមាន សម្ពាធ ជាខ្លាំង និង មានស្រ្តីជន ជាតិចិនតែ ២០ ភាគរយ ប៉ុណ្ណោះ ដែលមិន ទាន់រៀបការ ក្រោយអាយុ ២៥ ឆ្នាំ។ ខាងលើនេះ គឺជាផ្នត់គំនិត មួយចំនួន នៅក្នុង ប្រទេសចិន ចុះប្រិយមិត្ដ ខ្មែរវិញ យល់យ៉ាង ណាដែរ?

សូមទស្សនា វីដេអូ ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]