ថៃ៖ ស្ដ្រីជនជាតិ ប៉ូឡូញ ដែលមានឈ្មោះ Kaparzyna Pietrzyck អាយុ ៤២ឆ្នាំ បាន រងរបួស យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី មានជំលោះ ជាមួយនឹង នារីភេទទី ៣ ក្នុងប្រទេសថៃ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ដ្រីជាអ្នកទេសចរនេះ បានរងរបួស ត្រង់ថ្ងាស ដោយដាច់រយះ និងចេញឈាម យ៉ាងច្រើន ដោយសារតែ ស្បែកជើង កែងខ្ពស់  របស់ នារីភេទទី ៣ ឈ្មោះថា Plakat Somchan អាយុ ២៣ឆ្នាំ។ នៅក្នុងនោះ បានឲ្យដឹង ទៀតថា ជំលោះនេះ កើតឡើង បន្ទាប់ពីនាង ភេទទី ៣ បានញ៉ែរប្ដី របស់ស្ដ្រីប៉ូឡូញ នេះ និងផ្ដល់ សេវាផ្លូវភេទឲ្យ។

ទោះជាយ៉ាងណា ជាចុងក្រោយ ស្ដ្រីរងគ្រោះ បានប្ដឹងសមត្ថកិច្ច និង ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ រីឯនារីភេទទី ៣វិញ ត្រូវ ប្រឈមមុខ នឹងការកាត់ទោស តាមផ្លូវច្បាប់។

រូបភាពស្ដ្រីរងគ្រោះ និងនារីថៃភេទទី ៣







(យ៉ាងណាមិញ នេះអាចជាមេរៀនមួយ សម្រាប់នារីខ្មែរទាំងឡាយ ដែលនាំ ស្វាមី ទៅលេង ប្រទេសថៃ ដែលគួរណា តែមានការ ប្រុងប្រយ័ត្ន ខ្ពស់ ក៏ព្រោះនៅទៅនោះ សម្បូរ នារីភេទ៣ និងប្រយ័ត្នខ្លួនឯង ផងដែរ កុំដូចនារី បរទេសខាងលើ)

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]