ឥណ្ឌា៖ សកម្មភាពដ៏កម្រប្រទះមួយ បានបង្ហាញឲ្យឃើញ ពីសេចក្តី ស្រលាញ់ដ៏គួរ ឲ្យស្ងប់ស្ងែង របស់ មេដំរី មួយក្បាល ជំនះគ្រប់ឧបសគ្គ ដោយ ចំណាយពេល រហូតដល់ ១១ម៉ោង ដើម្បីជួយទាញ កូនរបស់ចេញឲ្យ រួចផុតចេញពី ក្នុងអណ្តូងភក់ មួយកន្លែង ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មេដំរីព្រៃ មួយក្បាលនេះ បាន ចំណាយពេលតាំងពី ម៉ោង ៩ ល្ងាច រហូតដល់ ៨ព្រឹក ដើម្បី ជួយកូនរបស់វា ដែល បានធ្លាក់ ចូលក្នុងអណ្តូង តែទោះជា មេដំរី ខំប្រឹង ជួយយ៉ាងណា នៅតែមិនអាច ជួយសង្គ្រោះបាន ដែលហេតុការណ៍នេះ កើតឡើង នៅ ក្នុងស្រុកចាន់ត្រា ក្នុង ប្រទេសឥណ្ឌា។ ក្រោយមក បើតាមសំដីលោក Jitendra ដែលជាជាអ្នក ថតវីដេអូឃ្លីប ពីសកម្មភាពនេះ បាន និយាយថា ប្រជាជនដែល បាន ឃើញហេតុការណ៍ ក៏ នាំគ្នា ចូលមក ជួយសង្គ្រោះ កូនដំរី ដោយព្យាយាម បញ្ឆោតឲ្យ មេដំរីចេញពី មាត់ អណ្តូង ហើយ អ្នកស្រុក ក៏បានចូលមកជួួយជីកដី ដើម្បីឲ្យមេដំរីនេះ អាចជួយសង្គ្រោះ កូនដំរីបាន សម្រេច ។

ជាចុងក្រោយ មេដំរី និង កូនដំរី បានជួបជុំគ្នាវាវិញ  ហើយ អ្នកស្រុក ក៏អនុញ្ញាតឲ្យ ពួកវាបន្តដំណើរ ចូល ក្នុងព្រៃវិញ ដោយសុខសាន្ត ៕




សកម្មភាព មេដំរីកំពុងជួយកូនដំរី


ចុងក្រោយមេដំរីជួបជុំជាមួយកូនដំរី ដោយសប្បាយរីករាយ

វីដេអូពីសកម្មភាពមេដំរី ជួយកូនដំរី

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]