ភ្នំពេញ៖ កញ្ញា សុគន្ធ និសា ដែលជា បណ្តូលចិត្ត របស់ យុវវ័យនោះ កំពុងផ្លាស់ ប្តូរការតែងខ្លួន គ្រប់ស្ទាយ ដើម្បីផ្គាប់ចិត្ត អ្នកគាំទ្រ និងបង្ហាញពី ភាពច្នៃប្រឌិត ដើម្បីកុំ ឲ្យទស្សនិក ជនមានការ ធុញទ្រាន់។ 

កាលពី ម្សិលមិញនេះ នៅក្នុងការ សម្តែងជាភ្ញៀវ កិត្តិយស ក្នុងកម្មវិធី Cambodia Next Top Model វគ្គផ្តាច់ព្រ័ត្រ នៅសណ្ឋាគារ សុខាភ្នំពេញ កញ្ញា សុគន្ធ និសា បានបង្ហោះ រូបភាពពី ក្នុងគណនី ហ្វេសប៊ុក និង  Instagram របស់ខ្លួន។ ក្នុងរូបទាំងនោះ ឃើញថាប្លែក ពីរូបមុនៗ ដោយតារា រូបនេះ ប្រើម៉ូដសក់ខ្លី ដើម្បីឡើង សម្តែងក្នុង ការប្រគុំតន្រ្តី។ ថ្វីត្បិតតែ សាមញ្ញតែ មើលទៅពិត ជាថ្លៃថ្នូរណាស់ ចំពោះតារាវ័យ ជាងសាមសិប ឆ្នាំរូបនោះ។ កញ្ញា សុគន្ធ និសា ប្រាប់ខ្មែរឡូតថា នេះជាការ ផ្លាស់ប្តូរ មួយប៉ុណ្ណោះ ក្នុងចំណោម ការផ្លាស់ប្តូរ ជាច្រើនទៀត សម្រាប់ឆ្នាំ ២០១៥នេះ។ ក្រៅពីម៉ូដសក់ គេក៏ឃើញ ផងដែរនូវ ក្បាច់រាំថ្មីនៃបទ "What’s the Matter?" ដែលធ្វើអោយ កាលពីម្សិលមិញ នេះហាក់ដូច ជាកញ្ញា សុគន្ធ និសា ថ្មីមួយឡើង សម្តែង ខុសពីលើកមុនៗ ទាំងក្បាច់រាំ ស្វាហាប់ និងទាក់ទាញ។ កញ្ញា សុគន្ធ និសា ទទួលបាន មតិគាំទ្រ ជាច្រើន ពីក្នុងគណនី ហ្វេសប៊ុក និង Instagram ហើយតារា មួយរូបនេះ ក៏សម្តែងនូវ ភាពសប្បាយ រីករាយឆ្លើយ តបទៅអ្នក គាំទ្ររបស់ ខ្លួនដែរ តាមរយៈការ Comment ត្រលប់ទៅវិញ។ មិនត្រឹមតែ ប៉ុណ្ណោះគេក៏ ឃើញមានការ ខុសប្លែក ពីលើកមុនៗ ដែលថ្មីៗនេះ គេតែងឃើញ មានវត្តមាន Comment របស់និមិត្តរូប យុវវ័យមួយ រូបនេះ ឆ្លើយតបសឹង មិនលោះពេល ទៅលើគណនី Instagram ដែលមាន ឈ្មោះថា sokunnisa ដែលត្រូវបាន សាមីខ្លួនអះ អាងថាជា គណនីផ្ទាល់ ខ្លួនពិតៗ។

ខ្មែរឡូតក៏ បានលើកសួរពី បញ្ហានេះផងដែរ ចំពោះកញ្ញា សុគន្ធ និសា ហើយកញ្ញានិសា បានប្រាប់ថា "តាមពិតទៅកញ្ញា ចង់ឆ្លើយតប ទៅអ្នកគាំទ្រ របស់ខ្លួនយូរ មកហើយ ប៉ុន្តែដោយ កាលពីមុន កញ្ញាចេះ ប្រើប្រាស់តែ ហ្វេសប៊ុក តែក៏មិនសូវ ស្ទាត់ដែរ បណ្តាញសង្គម ទាំងនេះភាគ ច្រើនគឺអ្នកគាំទ្រ របស់កញ្ញា ជាអ្នកជួយ ហើយកញ្ញាចេះ តែបង្ហោះរូប ក្នុងហ្វេសប៊ុក ប៉ុណ្ណោះ ទើបតែថ្មីៗ នេះកញ្ញាមាន ការងារថ្មីៗ ជាច្រើន និងការផ្លាស់ប្តូរ ស្ទាយជាច្រើន សម្រាប់រូប កញ្ញា ទើបចង់ដឹង ពីមតិរបស់ ទស្សនិកជន ហេតុដូចនេះ ហើយទើប ព្យាយាមមើល មតិរបស់ទស្សនិកជន ពីក្នុងបណ្តាញ សង្គមទាំង ពីរនេះ តែដោយសារ Instagram មានអ្នក Comment ល្មមអាចឲ្យ តបវិញបាន ទើបកញ្ញាឆ្លើយតបទៅ វិញគ្រប់គ្នា ដោយនឹកឃើញ ថាបើឆ្លើយម្នាក់ អត់ម្នាក់នាំតែ ធ្វើឲ្យអ្នកគាំទ្រ ខ្លះគាត់មិន សប្បាយចិត្ត ទើបឆ្លៀតពេល ឆ្លើយតបទាំងអស់គ្នា តែម្តងទៅ បើទោះជា មានមតិ អាក្រក់ក្តីរឺល្អក្តី ក៏កញ្ញានៅតែ ឆ្លើយតប និងអរគុណ ដល់ពួក គាត់ដែរ។ និសាក៏បន្តថា កញ្ញាក៏បានឆ្លើយតប ផងដែរនៅក្នុង ហ្វេសប៊ុក ប៉ុន្តែដោយ មានអ្នក Comment ម្តងៗរាប់រយនាក់ ទើបកញ្ញាឆ្លើយ តបសរុបម្តង ទាំងអស់គ្នាតែម្តង។

ឃើញថានេះ គឺជាចំនុចល្អ របស់អ្នក ជោគជ័យក្នុង ការស្វែងយល់ ពីគំនិតអ្នក ដទៃមកលើខ្លួន និងការទទួល យកនូវមតិ រិះគន់ តើទស្សនិក ជនយល់យ៉ាង ណាដែរចំពោះ បញ្ហានេះ?

 


វីដេអូ ដែល កញ្ញាបង្ហាញពី ក្បាច់រាំថ្មីនៃបទ "What’s the Matter?"



ដោយៈ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា