កីឡា៖ ក្នុងការប្រកួតបាល់ទាត់ បី ប្រកួតផ្សេងគ្នា របស់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា គេបានឃើញ ថាកីឡាករ កម្ពុជាចំនួន បីរូប បានរកគ្រាប់ បាល់ តាមរយៈ ការទាត់បាល់ Free Kick បញ្ចូលទី ដ៏អស្ចារ្យ ដែល នាំឲ្យ ក្រុមបាល់ទាត់ កម្ពុជាយកឈ្នះ ក្រុមម៉ាកាវ ក្នុងវគ្គជម្រុះ បាល់ទាត់ ពិភព លោក បានឡើង ទៅវគ្គបន្តទៀត  និង ធ្វើឲ្យក្រុមជម្រើសជាតិថៃ U-23 ឈ្នះកម្ពុជា ២-១ នៅម៉ោងបន្ថែម ទាំងអារម្មណ៍ តក់ស្លុតមិនស្ទើរ ក្នុងការ ប្រកួត កាលពីម្សិលមិញនេះ ។

ចំពោះ ការទាត់បាល់ Free Kick បញ្ចូលទីទាំងបីលើកនេះ គឺលើកទី១ បានស៊ុតបាល់ បញ្ចូលទី ដោយ កីឡាករ ចាន់ វឌ្ឍនាកា នៅក្នុងស្តាតចាស់ ក្នុងប្រទេសកម្ពុជា និង លើកទី ២ ស៊ុតបាល់បញ្ចូលទីដោយ កីឡាករ ធារី ចន្ថាប៊ីន នៅក្នុងទីក្រុង ម៉ាកាវប្រទេសចិន និង លើកទី៣នេះ បានស៊ុត បញ្ចូលទី ដោយ កីឡាករ ប្រាក់ មុន្នីឧត្តម ក្នុងទឹកដីប្រទេសថៃ។

គួរបញ្ជាក់ដែរថា អ្នកគាំទ្រ កម្ពុជា ពិតជារីករាយ និង ស្ងើចសរសើរនូវថ្វីជើង ស៊ុត Free kick ដ៏អស្ចារ្យទាំងនេះ។  ក្នុងនោះអ្នកគាំទ្រជាច្រើន បាននាំគ្នា ចែកចាយវីដេអូការស៊ុត បញ្ចូលទី Free kick ទាំងបី និងស៊ុតបញ្ចូល ទីផ្សេងទៀត ពេញបណ្តាញ សង្គមហ្វេសប៊ុក បន្ទាប់ពី កីឡាករ កម្ពុជាទាត់បញ្ចូល ទីម្តងៗ ក្នុងគ្រប់ការ ប្រកួត។ លើសពីនេះ ការពីម្សិលមិញ ក៏មានការ បង្ហោះសារ ពីអ្នកលេង ហ្វេសប៊ុកថៃ និង វៀតណាម សរសើរ កីឡាករកម្ពុជា និង ទម្រង់លេងបាល់ និង សាច់បាល់ លេង របស់ក្រុមជម្រើស ជាតិកម្ពុជារីកចំរើន ផងដែរ ។ ខ្មែរឡូត សង្ឃឹមថា អ្នកគាំទ្រកម្ពុជា នឹងបន្តលើកទឹកចិត្ត កីឡាករ កម្ពុជា នូវការប្រកួត ជាបន្តបន្ទាប់ទៀត ដើម្បីឲ្យ វិស័យកីឡា កម្ពុជាអាចរីកចំរើន ជាលំដាប់ទៅមុខទៀត ៕



រូបភាព ការស៊ុត Free Kick បញ្ចូលទី ក្នុងទឹកដីថៃ

តោះមកទស្សនា ការស៊ុត Free Kick ទាំងបីការប្រកួត ខាងក្រោមនេះ ៖

- ស៊ុតបាល់បញ្ចូលទី Free kick ដោយ កីឡាករ ចាន់ វឌ្ឍនាកា នៅក្នុងស្តាតចាស់

- ស៊ុតបាល់ Free kick បញ្ចូលទី ដោយ កីឡាករ ធារី ចន្ថាប៊ីន នៅក្នុងទីក្រុងម៉ាកាវប្រទេសចិន

- ការ ស៊ុតបាល់Free kick បញ្ចូលទីដោយ កីឡាករ ប្រាក់ មុន្នីឧត្តម ក្នុងទឹកដីប្រទេសថៃ

 


រូបភាព ការបញ្ចេញមតិលេងហ្វេសប៊ុកថៃ និងវៀតណាម

ប្រភព ហ្វេសប៊ុក

ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា