ភ្នំពេញ៖ អតីតបេក្ខនារី របស់កម្មវិធី «The Voice Cambodia» កញ្ញា សុវណ្ណ នីតា ជាអតីត តារាចម្រៀង ប្រចាំផលិតកម្មរ៉ក់ នឹងជាតារា ចម្រៀងប្រចាំ ផលិតកម្ម «We Production» ដែលជាផលិតកម្ម សម្រាប់អ្នក ធ្លាក់ពីកម្មវិធី ប្រឡងចម្រៀង ដ៏ល្បីល្បាញនោះ បានបញ្ចេញ ប្រតិកម្មខ្លាំងៗ ជុំវិញព័ត៌មានថា នាងជាតារាចម្រៀង វាយឫក ខ្ពស់កប់ពពក ពេលបាន ល្បីបន្តិច ក្នុងពីភពសិល្បៈ ។

សុវណ្ណ នីតា បាននិយាយលើ Facebook របស់ខ្លួនថា «មិនទាន់ល្បីផង មានគេថានាង វាយឫក ទៅហើយ អរគុណ LookingTODAY ដែលធ្វើឲ្យគេស្គាល់ខ្ញុំក្នុងឈ្មោះ ជាមនុស្ស វាយឫក »។ សុវណ្ណ នីតា បានបញ្ជាក់ បន្ថែមថា នាងពិត ជារវល់មែន ព្រោះជាប់ច្រៀង នៅបន្ទាយ មានជ័យ ក្នុងកម្មវិធីមួយ តែនាងសូមបញ្ជាក់ថា មិនមែនជា ក្រុមមនុស្ស លេងចរឹក អីនោះទេ ។ សុវណ្ណ នីតា មិនចង់ល្បីឈ្មោះ តាមរយៈ ព័ត៌មានរឿង វាយឫកដាក់ ទស្សនិកជន និងអ្នកស្គាល់គ្នា បែបនេះឡើយ ។

តារាចម្រៀង មានសម្ផស្សស្រស់ស្អាត កំពុងពេញក្រពុំ ចោលក្លិនបញ្ច្រាសខ្យល់ សុវណ្ណ នីតា បានបដិសេធន៍ ទាំងស្រុង ចំពោះការ លើកឡើង ថានាងជាតារាចម្រៀង វាយឫក ព្រោះកន្លង មកមិត្តភក្តិជិតស្និទ្ធ ដែលធ្លាប់ ស្គាល់សុវណ្ណ នីតា ច្បាស់បាន បញ្ជាក់ថា នាង ជាមនុស្សរួសរាយ ចេះដឹងខុសត្រូវ មានសមត្ថភាពប៉ុណ្ណា ទទួល យកប៉ុណ្ណឹង មិនមែនអង្គុយ លើចង្អេ លើកខ្លួន ឯងនោះទេ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]