ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ រយះស្បែកក្បាល សន្លប់បាត់ស្មារតីនៅនឹងកន្លែង ត្រូវបានប្រពន្ធកូនដឹក តាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈគាត់កំពុងតែអង្គុយ កាត់ឈើធ្វើផ្ទះឱ្យកូន សុខៗនៅខាងក្រោម ស្រាប់តែជាងពីរនាក់ ដែលនៅខាងលើដំដែក គោល ភ្ជាប់ទៅនឹងឈើទំរ ប្លង់សេ មានប្រវែង៣,៥ម៉ែត្រ  ទំហំ៥សង់ទីម៉ែត្រ៤ជ្រុង ក៏ភ្លាត់ដៃធ្លាក់ទៅក្រោមចំពី លើក្បាលពេញទំហឹង បណ្តាល ឱ្យផុងលលាដ៏ផ្នែកខាងលើ ត្រូវគ្រូពេទ្យដេរអស់៨ថ្នេរ តែសំណាងល្អមិន ប៉ះពាល់ដល់អាយុជីវិត ។ 

ហេតុការណ៍ ឈើ៤ជ្រុងធ្លាក់ចំពីលើក្បាលនេះ បានកើតឡើងកាលពីវេលា ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ស្ថិតនៅភូមិទឹកផុសសង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]