ភ្នំពេញ៖ តារាសម្តែងប្រុសមាធតូចស្តើង លោក សាន់ វិសាល ថ្មីៗនេះ បានរំលេចស្ទីល ក្នុងការតុបតែង ខ្លួនបែបថ្មី ប្លែកៗខុស ពីអ្នកសិល្បៈ ដទៃ ដែលគេតែង សង្កេតឃើញ តារាប្រុសរូប នេះតែងផ្លាស់ ប្តូររបៀបនៃ ការស្លៀក ពាក់ខុសពី លក្ខណៈធម្មតា ដើម្បីទាមទារ ការចាប់អារម្មណ៍ ពីមហាជនអ្នកគាំទ្រ ។

លោក សាន់ វិសាល  មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាតារាប្រុស មួយដួង ឧស្សាហ៍ បង្ហោះរូបថត រាល់ សកម្មភាព របស់លោកនៅលើបណ្តាញ សង្គមទំនាក់ ទំនង Facebook ក្នុងនោះ ភាគច្រើន ជារូបដែល បង្ហាញពីការ លេងស្ទីលថ្មីៗ និងប្លែកខុសគេ មានទាំងការ តុបតែងខ្លួនបែប សិចស៊ី និងជាលក្ខណៈមនុស្ស ភេទទី៣ ជាដើម ។

ជាក់ស្តែងថ្មីៗនេះ នៅលើ profile របស់តារាសម្តែង លោក សាន់ វិសាល គេបានឃើញ រូបថត ជាច្រើនសន្លឹកដែល តារារូបបាន បញ្ចេញការលេង ស្ទីលម៉ូដសក់ ការថតកៀកកើយបែបសិចស៊ី ស្រើបស្រើល និង ការតុបតែង ខ្លួនបែប មនុស្សព្រៃជាដើម ។ ការបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook ហាក់មាន ចេតនាចង់ បង្ហាញស្ទីល ក្នុងការ តុបតែងខ្លួន និងការចាប់ អារម្មណ៍ពី ក្រសែភ្នែកមហាជន ក្នុងន័យបង្កើន ប្រជាប្រិយ ភាពរបស់ខ្លួន ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀលថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៥ តារាសម្តែង ប្រុស លោក សាន់ វិសាល បានប្រាប់ថា ចំពោះការស្ទីល នៃការតុបតែងខ្លួន ទាំងនេះ មិនមែនជា ចេតនា ធ្វើឡើង ដើម្បីទាក់ ទាញរកការ ចាប់អារម្មណ៍ អ្វីមួយនោះទេ គឺគ្រាន់តែជា ការសម្តែង និងជាឈុត ខ្លះៗក្នុង ភាពយន្តតែប៉ុណ្ណោះ ។

លោក សាន់ វិលាល បាននិយាយទាំងអស់សំណើចទៀតថា «ខ្ញុំដូចជាអៀនហ្នឹងខ្លួនឯងដែរ..! នៅពេល មើលរូប ទាំងនេះ តែធ្វើម៉េច បើយើងជាអ្នកសិល្បៈទៅហើយ គឺត្រូវតែ ធ្វើអ៊ីចឹង គឺជៀសមិន ផុតនោះឡើយ។ តែខ្ញុំចូលចិត្ត ព្រោះជាការងារ ណាមួយខ្ញុំក៏ ស្រឡាញ់ចូលចិត្ត ការងារនេះដែរ..!» ។

តើប្រិយមិត្ត គិតយ៉ាងណាដែរ ចំពោះរូបភាពទាំងអស់ របស់លោក សាន់ វិសាល មានភាពទាក់ទាញកម្រិតណាដែរ?












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]