ភ្នំពេញ៖ កម្មករផ្នែកផ្សារដែកចំនួន ៣នាក់ នៅក្នុងរោងចក្រមួយកន្លែង មិនស្គាល់ឈ្មោះ ស្ថិតនៅភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែមីនា នេះ បានរងរបួសធ្ងន់ ក្រោយពី មានករណីផ្ទុះ ធុងហ្គាស ពេលកម្មករ ទាំងនោះកំពុងផ្សារដែក។ ជនរងគ្រោះទាំងបី នាក់ ដែលរងរបួសធ្ងន់ត្រូវ បានបញ្ជូនភ្លាមៗ ទៅកាន់មនី្ទរ ពេទ្យលោកសង្ឃ ប៉ុន្តែមិន ទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]