ព្រៃវែងៈ ស្នងការនគរបាល ខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានបញ្ជាក់តាមទូរស័ព្ទឲ្យ ដឹងថា មានករណីប្លន់ ប្រដាប់អាវុធ មួយនៅ ឃុំចីឃ្លាំង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ ដែលបង្កដោយ ជនសង្ស័យ ៣ នាក់ប្រដាប់ ដោយកំាភ្លើង បានភ្ជង់ជន រងគ្រោះ រួចហើយ យកគ្រឿងអលង្ការ គេចខ្លួនបាត់ ដោយ សុវត្ថិភាព។

លោក ឧត្តមសេនីយ៍ស្រេង ជា ដែលកំពុងនៅកន្លែងកើតហេតុ បានបញ្ជាក់ទៀតថា អំពើប្លន់នេះបាន កើតឡើង នៅពេល ដែលជនរងគ្រោះ ពីនាក់ប្តីប្រពន្ធត្រឡប់មកពី បុណ្យគេ ហើយពេល មកដល់ផ្ទះ ស្រាប់តែមាន ជនសង្ស័យ៣នាក់ ឈប់ម៉ូតូនៅមុខផ្ទះ ហើយភ្ជង់ជន រងគ្រោះទាំងពីរនាក់ ឲ្យនៅក្រោមផ្ទះ បន្ទាប់មក បក្ខពួករបស់វា បានឡើង ទៅលើផ្ទះ ប្រមូលយក មាសអស់ជាង មួយដំឡឹង រួចហើយគេច ខ្លួនបាត់ ដោយសុវត្ថិភាព។

លោកស្នងការ បានអះអាងថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធមិនមានរងរបួសនោះឡើយ ហើយបច្ចុប្បន្ន កម្លាំងសមត្ថកិច្ច របស់លោកកំពុង ធ្វើការស្រាវជ្រាវ ដើម្បីតាមប្រមាញ់ ក្រុមចោរ ទាំងនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]