ខេត្តបន្ទាយមានជ័យ ៖ គេធ្លាប់តែឃើញវីដេអូឃ្លីបបង្ហោះតាមហ្វេសប៊ុកពីបុរស ជនជាតិម្នាក់ អង្គុយបត់ ជើងចូលក្នុងខោជើងវែង ហើយសុំទាន តែត្រូវស្ត្រី២-៣នាក់ មករំខាន បានយកសត្វជីងចក់ ហុចឱ្យអ្នកសុំទាននោះ ស្ទុះក្រោករហូតជ្រុះ ខោចេញជើងទាំង២ ។

ឥឡូវវាមិនមែនមានតែនៅក្រៅប្រទេសទេ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតកម្ពុជា ក៏មានករណីបែបនេះ ដែរ គឺបុរសម្នាក់បានបត់ ជើងដាក់ ចូលទៅ ក្នុងខោខូវប៊យ លូនសុំទាន តែត្រូវសមត្ថកិច្ចនគរបាល អន្តោប្រវេសន៍ចាប់ស្រាត ឃើញជើងទាំង២ដើរ បានដូចគេឯង ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១ព្រឹកថ្ងៃទី២៧ មីនា ២០១៥ ហើយជនបន្លំរូបនេះ មិនបានប្រាប់ពីអត្តសញ្ញាណឡើយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]