ក្រុមហ៊ុន Ford បានធ្វើការដាក់បង្ហាញជាផ្លូវការនូវ រថយន្ត Ford Ranger ស៊េរីថ្មីនៅក្នុង កម្មវិធីពិពណ៌ រថយន្ត អន្តរជាតិនៅ ប្រទេសថៃ (Bangkok International Motor Show) ដែលមាន បច្ចេកវិទ្យាដ៏ឆ្លាតវៃ គួបផ្សំ ជាមួយនឹង រូបរាងដ៏រឹងមាំ ពោលគឺ ការផ្តោតទៅ លើគោលដៅថ្មី ដោយផ្អែកលើចំណែក ទីផ្សាររថយន្ត ប្រភេទភីកអាប់ (Pickup) រួមជាមួយ នឹងការបញ្ចូល គ្នានៃសមត្ថភាព ដ៏រឹងមាំ ការរចនាម៉ូដថ្មី និងឧត្តមភាព នៃបច្ចេកវិទ្យា ដែលកាន់តែអស្ចារ្យជាងមុន ។

រថយន្តភីកអាប់ថ្មីនេះ នឹងត្រូវបានដាក់លក់នៅលើទីផ្សារជាង១៨០ប្រទេសទូទាំង ពិភពលោកហើយ រថយន្តប្រភេទថ្មីនេះ បានបំពាក់ ដោយបច្ចេកវិទ្យា ទំនើបៗចុងក្រោយដូចជា អេក្រង់ Touch Screen ទំហំ៨អ៊ីញ ក៏ដូចជា បច្ចេកវិទ្យា SYNC 2 ដែលជាកម្មវិធី ភ្ជាប់ទំនាក់ទំនង ពីទូរស័ព្ទដៃ ទៅកាន់រថយន្ត ដែលអាចផ្តល់ជូនអ្នកបើកបរជាមួយ នឹងបច្ចេកវិទ្យា ដ៏ឆ្លាតវៃ ព្រមទាំង សុវត្ថិភាពខ្ពស់ គួបផ្សំទៅនឹង ប្រព័ន្ធសាកថ្ម ដែលមាន សមត្ថភាពខ្ពស់ រហូតទៅដល់ ២៤០វុល ដែលអាចឲ្យលោក អ្នកសាក នូវកុំព្យូទ័រយួរដៃ និងឧបករណ៍ អេឡិចត្រូនិច ផ្សេងៗជាដើម។ ជាងនេះទៅទៀត រថយន្តនេះ ក៏បានបំពាក់ នូវបច្ចេកវិទ្យា ចុងក្រោយ បង្អស់លើសពីរថយន្ត ប្រភេទភីកអាប់ (Pickup) ដទៃទៀត ដូចជា៖ 

  • ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Alert & Lane Keeping Aid) ជាប្រព័ន្ធមួយ ដែលអាចជួយអ្នកបើកប រកុំឲ្យចាកចេញ ពីគន្លងផ្លូវ របស់ខ្លួន។ ក្នុងករណីរថយន្ត ចេញពីគន្លងផ្លូវ ប្រព័ន្ធនេះនឹងរំញ័រ ទៅលើចង្កូត ដើម្បីជួយឲ្យ អ្នកបើកបរបើក ក្នុងគន្លងផ្លូវត្រឹមត្រូវវិញ។
  • ប្រព័ន្ធកំណត់ល្បឿននៃការបើកបរ (Adaptive Cruise Control)
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Alert)
  • ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយនៃរថយន្ត (Front and Rear Park Assist)
  • ប្រព័ន្ធត្រួតពិនិត្យនូវសម្ពាធកង់ (Tire Pressure Monitoring System) អាចជួយអ្នក បើកបរ ក្នុងការផ្តល់នូវ សុវត្ថិភាព ខ្ពស់និង សន្សំសំចៃប្រេង ដោយការផ្តល់ ដំនឹងដល់ អ្នកបើកបរ នៅពេលដែល កង់រថយន្ត មានសំពាធទាប។
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល (Electronic Stability Program)
  • ប្រព័ន្ធត្រួតពិនិត្យទៅលើស្ថានភាពរបស់អ្នកបើកបរ (Driver Impairment Monitor) ប្រព័ន្ធ ត្រួតពិនិត្យ ស្ថានភាពរបស់ អ្នកបើកបរ ត្រូវបានប្រើប្រាស់ទៅ លើកាមេរ៉ាខាង មុខរបស់ រថយន្តរួមជាមួយ នឹងបន្ទះរំញោច ដើម្បីការពារ អ្នកបើកបរនៅ ពេលដែលគាត់ មានអារម្មណ៍ ថាងងុយគេង។




ជាពិសេស រថយន្តនេះក៏បានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀតដូចជា ប្រព័ន្ធជំនួយ ជាបន្ទាន់ (Emergency Assistance) ប្រព័ន្ធទប់លំ នឹងពេលឡើងចំណោត និងចុះ ចំណោត (Hill Launch Assist & Hill Descent Control) ប្រព័ន្ធគ្រង់ គ្រងទម្ងន់របស់ រថយន្ត (Adaptive Load Control) និងប្រព័ន្ធជំនួយ ក្នុងការចាប់ ហ្វ្រាំងបន្ទាន់ (Emergency Brake Assistance) ។

ខាងក្រោមនេះគឺជាសកម្មភាពនៃការសម្ពោធនូវរថយន្ត Ford Ranger ស៊េរីថ្មីនៅទីក្រុង បាងកក ប្រទេសថៃ៖

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]