ចិន៖ វាជារឿងដ៏ គួរឲ្យរន្ធត់មួយ តែក៏ជាសំណាង ផងដែរ បន្ទាប់ពីមាន គ្រូបង្វឹកទាហានម្នាក់ បានជួយសង្រ្គោះ កូនទាហានរបស់ខ្លួន ឲ្យរួចផុត ពីសេចក្តីស្លាប់ ដោយសារការ ផ្ទុះគ្រាប់បែក ក្នុងពេលកំពុង ហ្វឹកហ្វឺន។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា រឿងហេតុមួយនេះ ត្រូវបានថតជាប់ ជាវីដេអូហើយវា បានកើតឡើង នៅឯអង្គភាព បង្វឹកកងកម្លាំង យោធាមួយកន្លែង ដែលស្ថិតនៅ ក្នុងខេត្ត ក្វាងចូវ របស់ប្រទេស ចិន ដោយមាន កូនទាហាន ថ្មីថ្មោងម្នាក់ ឈ្មោះថា Xiao Zhang កំពុងតែរៀន គប់គ្រាប់បែក ពិតប្រាកដ នៅទីនោះ រួមជាមួយនឹង គ្រូបង្វឹកម្នាក់ទៀត ឈ្មោះថា Chen Qihui។

បើយើងមើល តាមវីដេអូ នោះយើងនឹង ឃើញថា កូនទាហាន ម្នាក់នោះបម្រុង នឹងចោលគ្រាប់បែក ពិតប្រាកដនោះ ទៅតាមគោលដៅ តែចៃដន្យ ស្រាប់តែរូបគេ របូតដៃ ធ្វើឲ្យគ្រាប់បែក នោះធ្លាក់នៅ ក្បែរខ្លួនគេ ដែលបង្កឲ្យ មានការតក់ស្លុត យ៉ាងខ្លាំងផងដែរ ទោះយ៉ាងណាក៏ដោយ ភា្លមៗនោះ លោក Chen ដែលជាគ្រូបង្វឹក បានឃើញដូច្នោះ ក៏ស្ទុះទាញគេ ចូលក្នុងលេណដ្ឋាន ទាន់ពេលវេលា ហើយពួកគេ ក៏មិនមាន គ្រោះថ្នាក់អ្វី កើតឡើងដែរ។

នេះគឺជាវីដេអូមួយ ដែលបង្ហាញពី ការធ្វេសប្រហែល របស់ទាហាន ដែលកំពុងហ្វឹកហាត់ តែក៏ជារឿងល្អ ផងដែរដែល មានគ្រូបង្វឹក ម្នាក់មិនចេះ តក់ស្លុតអាច ដោះស្រាយស្ថានការ បានទាន់ពេលវេលា បើមិនអញ្ចឹងទេ ច្បាស់ជាមាន រឿងហេតុអាក្រក់ កើតឡើងជាក់ជា មិនខាន៕

តោះចង់ដឹងថា វីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖


រូបភាព កូនទាហាន ដែលកំពុងត្រៀម ចោលគ្រាប់បែក

ប្រភព៖ Shanghaiist

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]