ឥណ្ឌា៖ នារីជនជាតិឥណ្ឌា វ័យ២០ឆ្នាំម្នាក់ បានចាប់វាយ បោចសក់ ជនល្មើសម្នាក់ រួចអូសប្រគល់ឲ្យប៉ូលីស យ៉ាងអង់អាច ក្លាហានបំផុត បន្ទាប់ពីជនល្មើសរូបនោះ បានបៀតបៀន ទៅលើរូបនាង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីដ៏អង់អាចក្លាហានម្នាក់ មានឈ្មោះថា Pradnya Mandhare បានសម្តែងនូវ សេចក្តីក្លាហានរបស់ខ្លួន តទល់ជាមួយនឹង ជនល្មើស ដែលបានបៀតបៀន ទៅលើរូបនាង ទាំងកណ្តាលថ្ងៃត្រង់ នៅឯស្ថានីយ៍រថភ្លើង មួយកន្លែង ដែលស្ថិតនៅជាយក្រុង Vile Parle នៃទីក្រុង Mumbai ប្រទេសឥណ្ឌា។


នាង Pradnya Mandhare

ប្រភពដដែល បានបន្តទៀតថា ជនល្មើសដែលបានបៀតបៀន ទៅលើនាង Mandhare នោះ មានឈ្មោះថា Chavan Chowdee ដែលនៅពេលកើតហេតុ Chowdee បានស្រវឹងស្រា រួចក៏ធ្វើអំពើ មិនគួរគប្បី ទៅលើនាង Pradnya តែម្តង ខណៈមនុស្សជាច្រើន ដែលនៅក្បែរ កន្លែងកើតហេតុ មិនបាចចូលជួយឡើយ គឺបានត្រឹមតែ ឈរមើលប៉ុណ្ណោះ។

បើតាមសម្តីនាង Mandhare បាននិយាយថា “បុរសស្រវឹងស្រាម្នាក់នោះ បានដើរមករកខ្ញុំ ហើយបាន បៀតបៀនខ្ញុំ ដោយមិនសមរម្យ។ នៅពេលដែលខ្ញុំ ព្យាយាមគេចពីគាត់ គាត់ក៏បាន ចាប់អោបខ្ញុំតែម្តង។ រំពេចនោះ ខ្ញុំបានភ័យយ៉ាងខ្លាំង ប៉ុន្តែក្រោយមក ខ្ញុំក៏ចាប់ផ្តើម វាយគាត់ នឹងកាបូបរបស់ខ្ញុំ។ ពេលនោះ គាត់ក៏បានព្យាយាម វាយតបត មកខ្ញុំវិញដែរ ប៉ុន្តែខ្ញុំដូចជា មានកំលាំងជាងគាត់ ពីព្រោះថា គាត់ស្រវឹងស្រា”។

ស្ថិតក្នុងស្ថានភាព ដែលគ្មានអ្នកជួយ នាង Mandhare ក៏បានបញ្ចេញនូវ សេចក្តីក្លាហានរបស់ខ្លួន តទល់នឹង ការបៀតបៀននោះ ដោយបាន ចាប់បោចសក់ របស់ Chowdee រួចអូសគាត់ ទៅកាន់ស្ថានីយ៍ប៉ូលីស ប្រចាំនៅ ស្ថានីយ៍រថភ្លើង នោះតែម្តង។


ជនល្មើស Chavan Chowdee

នាង Mandhare បានឲ្យដឹងទៀតថា “ចាប់បោចសក់គាត់ រួចដើរទៅកាន់ ស្ថានីយ៍ប៉ូលីស គឺពិតជាពិបាកណាស់ ព្រោះគាត់បានព្យាយាមរត់ ហើយខ្ញុំខ្លាចថា គាត់អាចនឹង វាយខ្ញុំទៀតផង។ គាត់នៅតែ និយាយដដែលៗថា កុំឲ្យយកគាត់ ទៅឲ្យប៉ូលីស ខណៈគាត់រើបំរាស់ មិនព្រមទៅ ជាមួយខ្ញុំឡើយ ប៉ុន្តែខ្ញុំក៏មិនព្រម លែងគាត់ដែរ។ ដល់ទីបញ្ចប់ ខ្ញុំក៏បានអូសគាត់ ទៅឲ្យប៉ូលីស”។

យ៉ាងណាមិញ ប៉ូលីសបាននិយាយថា ជនល្មើស Chavan Chowdee មានវ័យ២៥ឆ្នាំ គឺជាសិស្ស ហើយជាមនុស្ស ញៀនថ្នាំ និងបានបញ្ចាក់ថា Chowdee ពិតជាស្រវឹងមែន នៅពេលកើតហេតុ៕


ជនល្មើស Chavan Chowdee និងនាង Pradnya Mandhare

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ Asiantown

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]