រាជធានីភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូដឹកលុយចំណងដៃការប្អូនយកទៅផ្ទះត្រូវម៉ូតូមួយ គ្រឿងជិះបុកពី ក្រោយភ័យស្លន់ស្លោ ស្រែកថាចោរប្លន់ ធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី២៦ មីនា តាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR 8383 ជិះគ្នា២នាក់ ដោយដឹកលុយចំណងដៃ ការប្អួនចេញពីហាង ឡាក់គីស្តារ យកទៅទុក នៅផ្ទះធ្វើដំណើរតាម ផ្លូវលេខ២៧១ ទិសដៅពីជើងទៅត្បូង មកដល់ចំណុច ខាងលើស្រាប់តែមាន ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិន ចាំម៉ាក បើកបរស្របគ្នា មកដល់ជិត បាន ជិះបំបុកពីក្រោយ ជនរងគ្រោះបណ្តាលឲ្យ ដួលរងរបួសស្រាល ប៉ុន្តែជនរងគ្រោះភ័យ ស្លន់ស្លោបានស្រែក ថាចោរៗធ្វើ ឲ្យជនសង្ស័យ ភ័យពេក បានលើកម៉ូតូជិះ រត់គេចទៅបាត់ ដោយមិនបានប្លន់ យកលុយចំណងដៃទេ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានលើកម៉ូតូជិះត្រឡប់ទៅផ្ទះបន្ត ទៀត ព្រោះខ្លាចមានគេតាម ប្លន់ ខ្លួនដែលកំពុងតែ ជិះយកលុយចំណង ដៃការ ប្អូនយកទៅទុកផង ។ ចំណែកសមត្ថកិច្ច បានដេញតាម ជនសង្ស័យដែរ តែតាមមិនទាន់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]