បន្ទាយមានជ័យ ៖ បុរសវ័យ២៦ឆ្នាំ បានដើររកចាប់ សត្វកណ្តុរ នៅចុងភូមិ មិនទាន់បានផង ក៏ឆក់ខ្សែភ្លើង ដាក់យកចង្រិត ពេលយប់ បណ្តាលឲ្យ ឆក់ស្លាប់ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ នៅចំណុចខាង កើតឈៀង ខាងជើងប៉ុស្តិ៍ប៉ូលិស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ោយ ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភព បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឈុំ ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខាងលើ បានឆក់ខ្សែភ្លើង ដោយស្មានថា កន្លែងដាក់ភ្លើងចង្រិក គេដកចេញក៏ យកដៃទៅប៉ះ ទើបបណ្តាលឲ្យ ឆក់ស្លាប់តែម្តង ។

លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ នេះថាក្រោយ ពីទទួលព័ត៌មាន ពីពលរដ្ឋបាន ដឹងហេតុការភ្លាម លោកក៏បានអោយកម្លាំង នគរបាលប៉ុស្តិ៍ ចុះអន្តរាគមន៍ភ្លាមៗ និងធ្វើកោសល្យវិច័យ សាកសព ពិតជាឆក់ខ្សែភ្លើង ប្រាកដពិតមែន មិនពាក់ព័ន្ធនឹង ករណីឃាតកម្ម អ្វីនោះទេ។

លោកបានបន្តថា មកដល់ពេលកម្លាំង របស់យើងបានស្រាវជ្រាវ និងឃាត់ម្ចាស់ ដាក់ភ្លើងចង្រិត និងមិនទាន់ ដឹងអត្តសញ្ញាណនៅឡើយ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ រីឯសាកសពជន រងគ្រោះត្រូវបាន គ្រួសារយក ទៅធ្វើបុណ្យតាម ប្រពៃណីខ្មែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]