រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបត់ចូលផ្ទះត្រូវរថយន្តមួយគ្រឿងដេញតាមបុក រេចង្កូតទៅបុករះចូល ផ្ទះ៣ល្វែងនៅជាប់គ្នា បណ្តាលឲ្យ បែកកញ្ចក់ទ្វារ និងបាក់ដំបូល យ៉ាបនៅខាងមុខផ្ទះ តែមិនបង្កឲ្យរងរបួសទេ ។ ហេតុការណ៍នេះបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ មីនា តាមផ្លូវបេតុងវត្ត អង្គតាមិញ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ។

ប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ ច័ន្ទ សីហា ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះអ៊ុតសក់ បានបង្ហើបឲ្យ ដឹងថា មុនពេលកើតហេតុ រូបគាត់ជិះម៉ូតូ ម៉ាកស្មាសវី ពណ៌ខ្មៅ តាមផ្លូវបេតុងវត្ត អង្គតាមិញ ទិសដៅពីត្បូងទៅជើង លុះពេលមកដល់ ចំណុចខាងលើ គាត់បានបត់ម៉ូតូ ចូលផ្ទះអ៊ុតសក់អត់មាន យីហោ ក៏ត្រូវរថយន្តបង្ក ម៉ាកកាមរីបាឡែន ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2V 4469 បើកបរដោយបុរស ម្នាក់ក្នុងស្ថានភាពស្រវឹង ជោកជាំជិះបញ្ច្រាសទិសគ្នា រេចង្កូតដេញតាមបុក ម៉ូតូរបស់គាត់ធ្វើ ឲ្យគាត់ផ្តួលម៉ូតូ ចោល ហើយរត់ទៅពួន នៅជាប់បង់ ថ្មអង្គុយលេង។

ជនរងគ្រោះបន្តថា ខណៈពេលគាត់រត់ទៅពួននោះរថយន្តបានរេចង្កូតទៅបុករះបែកទ្វារ កញ្ចក់ផ្ទះអ៊ុត  សក់ ហើយជ្រុលទៅ បុកបាក់ បង្គោល ស្លាកប៉ាណូនៅ ជាប់ផ្ទះកាត់សក់ អេវ័ន រួចជ្រុលទៅបុកបង្គោល ដំបូលយ៉ាបវេចបាក់ ផ្ទះជួសជុលម៉ូតូ មួយគ្រឿង ទៀត ។ បន្ទាប់ពី បុករះផ្ទះ៣ល្វែងរងការ ខូចខាតហើយ រថយន្តបង្កព្យាយាម បើករត់ទៅមុខ ជិត២គីឡូម៉ែត្រទើប សមត្ថកិច្ចឃាត់បាន ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ បើករថយន្តរេ ពេញផ្លូវ មកដល់ចំណុច ខាងលើបាន រេចង្កូតទៅបុករះ ផ្ទះ៣ ល្វែងនៅជាប់គ្នា ធ្វើឲ្យរងការខូចខាត តែមិនមានរងរបួសទេ ។

ក្រោយពេលកើតហេតុមានតំណាងម្នាក់ចេញមុខមកដោះស្រាយជំនួសដោយសង ទៅផ្ទះដែលខូចខាត មួយល្វែងចំនួន ១០០ដុល្លារ ម្ចាស់ ផ្ទះមិនព្រម ត្រូវសមត្ថកិច្ចយក រថយន្តបង្កទៅ ដោះស្រាយនៅ អធិការដ្ឋានខណ្ឌ ពោធិ៍ សែនជ័យ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]