ភ្នំពេញ ៖ កាលពីប៉ុន្មាន សប្តាហ៍មុន ខ្មែរឡូត ធ្លាប់បានចុះផ្សាយពី អត្ថបទមួយ ដែលទាក់ទងនឹង អតីតតារាសម្តែង ដ៏ល្បី សារាយ សក្ខណាបានសម្រាលកូនស្រីម្នាក់ ដ៏គួរឲ្យស្រឡាញ់។ ប៉ុន្តែកាល ពីថ្មីៗនេះ នាងក៏បានបង្ហោះ រូបថតថ្មីមួយសន្លឹក ដ៏ផ្អែមល្ហែមបំផុត ជាមួយនឹងស្វាមី  ចូលបណ្តាញហ្វេសប៊ុក ក្នុងថ្ងៃខួបកំណើតរបស់នាង។

អតីតតារាសម្តែងស្រីរូបនេះ ទើបតែទទួលបាន នូវកូនស្រីម្នាក់ កាលពីដើមខែមិនា ដោយបានដាក់ ឈ្មោះថា Mataysia  ដែលធ្វើឲ្យ មហាជន ជាច្រើននាក់ បានសរសើរថា កូនស្រីរបស់នាង គួរឲ្យ ស្រឡាញ់ និងស្រស់ស្អាតដូចជានាង។ បន្ថែមពីនេះទៅទៀត ទោះបីជានាង ទើបតែ សម្រាល កូនស្រីក៏ដោយ បើក្រឡកមើលរូបសម្ផស្សរបស់នាងវិញ តាមរយៈរូបថត ដែលនាងទើបតែបង្ហោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ឃើញថា ហាក់ដូចជា នៅតែស្រស់ស្អាត ក្មេងជាងវ័យ និងស្រស់ថ្លា ដដែល។

ជាមួយគ្នានោះដែរ សារាយ សក្ខណា ក៏បានសរសេរខាងក្រោម រូបថតនោះដែរថា "អរគុណណា ស្វាមីរបស់ខ្ញុំ  អរគុណដល់ម្តាុយក្មេក និងមិត្តភក្កិ Lang Chao សម្រាប់កាដូទាំងនេះ ក្នុងថ្ងៃខួបកំណើត របស់ខ្ញុំ"។ ចំពោះកាដូរបស់នាង គឺមានដូចជា កាបូបម៉ាកល្បីមួយ បាច់ផ្កា និងគ្រឿង អលង្ការផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖




កាដូ របស់សារាយ សក្ខណា ក្នុងថ្ងៃខួបកំណើតរបស់នាង


កូនស្រី របស់នាង

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]