ចិន៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើលនឹងស្រ្តីម្នាក់ បាននាំម្តាយ ដែលធ្លាក់ ខ្លួនឈឺ អង្គុយលើកៅអីរុញ ដើរលេង ជុំវិញពិភពលោក។

ចំពោះស្រ្តីម្នាក់នោះ មានឈ្មោះថា An Rong អាយុ៤២ឆ្នាំ បាននាំម្តាយចំណាស់ អាយុ៨៧ឆ្នាំ ដើរលេងតាម បណ្តាប្រទេស មួយចំនួន នៅលើពិភពលោក។ បន្ថែមពីនេះទៅទៀត នាង An Rong បានចាប់ផ្តើម ធ្វើដំនើរទៅកាន់ ប្រទេសផ្សេងៗ នៅក្នុងឆ្នាំ២០០៩ ជាមួយនឹង បងស្រី និងក្មួយស្រីរបស់នាង។ មូលហេតុដែលនាង សម្រេចចិត្ត ធ្វើដំណើរកំសាន្ត បែបនេះ គឺព្រោះតែម្តាយ របស់នាង បានជួប គ្រោះថ្នាក់ចរាចរណ៍ ហើយគាត់បាន ចាប់ផ្តើមបាក់ ទឹកចិត្តបន្តិចម្តងៗ ដែលធ្វើឲ្យ សុខភាពរបស់គាត់ កាន់តែចុះអន់ថយទៅៗ រហូតត្រូវ តម្រូវឲ្យ គាត់ប្រើប្រាស់ កៅអីរុញ។ ដូច្នេះហើយ ទើបនាងចង់ឲ្យគាត់ មានជីវិត សប្បាយរីករាយ ទោះបីជាគាត់នៅតែ អង្គុយនៅលើ កៅអីរុញក៏ដោយ។

គួរបញ្ជាក់ផងដែរថា An Rong បាននាំម្តាយរបស់នាង ដើរលេងលើកដំបូង នៅកោះហៃណាន ប្រទេសចិន ក្នុងឆ្នាំ២០០៦ ដែលដំបូង គាត់ហាក់ ដូចជា មានអារម្មណ៍ភិតភ័យ ហើយគាត់ក៏ បានគិតថា ការដើរលេង បែបនេះ គឺខ្ជះខ្ជាយលុយណាស់។ ហើយដំនើរកំសាន្តបន្ទាប់ របស់ An Rong ជាមួយនឹងម្តាយ គឺបានឆ្ពោះទៅដល់ ប្រទេសថៃ  ជប៉ុន កូរ៉េ កោះម៉ាឌីវ អាមេរិក និងបណ្តាប្រទេស ជាង១០ទៀត។ ក្នុងនោះដែរ An Rong បានបន្ថែមទៀតថា "រយៈពេល៩ឆ្នាំហើយ ដែលម្តាយ របស់ខ្ញុំ បានដើរកំសាន្ត ហើយនៅពេលនេះ សុខភាពរបស់គាត់ ហាក់ដូចជា ធូរស្បើយច្រើន ហើយថែមទាំង អាចបញ្ចេញ ស្នាមញញឹម មកកាន់ពួកយើងផងដែរ"៕  







An Rong បាននាំម្តាយ ដើរលេង ជុំវិញពិភពលោក

ប្រភព Shanghaiist

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]