ព្រៃវែងៈ មេបញ្ជាការរងអាវុធហត្ថ ខេត្តព្រៃវែង លោក ឈួន គឹមសាន បានបញ្ជាក់តាមទូរស័ព្ទមកថា ពិតជាមាន ករណីបាញ់ប្លន់យកលុយ និងគ្រឿងអលង្កា ពីប្រជាពលរដ្ឋប្រាកដមែន នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥នេះ។

លោក ឈួន គឹមសាន ដែលកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ បាយរាយការណ៍ជាបឋមថា ជនសង្ស័យម្នាក់ ប្រដាប់ដោយកាំភ្លើង បានបាញ់គំរាមជនរងគ្រោះ យកលុយអស់៤០ម៉ឺនរៀល និងមាស២ជី ប៉ុន្តែមិនបណ្តាល ឲ្យជនរងគ្រោះរងរបួសនោះឡើយ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជាច្រើន ទាំងអាវុធហត្ថ និងនគរបាល ព្រមទាំងអាជ្ញាធរមូលដ្ឋានជា ច្រើននាក់បាននឹងកំពុង ជួយអន្តរាគម ស្រាវជ្រាវបទល្មើសប្លន់នេះនៅកន្លែងកើតហេតុ ។

ដោយឡែក ស្នងការនគរបាលខេត្តព្រៃវែង ពិតជាមាន. មានករណីប្លន់ ពលរដ្ឋ នៅភូមិក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ម៉ោង១៩យកប្រាក់40មុឺនរៀល និងផ្លាកទីន១ជីកន្លះមែន ដោយជនល្មើសមានគ្នា៤នាក់ ប្រដាប់ដោយអាវុធ១ដើម ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]