រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់រត់គេច ខ្លួនពីសមត្ថកិច្ចដែលមាន សំលៀកបំពាក់ ស៊ីវិលមួយក្រុម បានផ្លោះរបង ឡើងដំបូលផ្ទះប្រជាពលរដ្ឋ ហើយមានការផ្ទុះអាវុធចំនួន២គ្រាប់ ហើយជនសង្ស័យខាង លើបានហក់ចូលទៅក្នុង បរិវេណក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា ក៏ត្រូវសមត្ថកិច្ចប្រចាំការទីនោះភ្ជង់ចាប់ឃាត់ជាប់ ប៉ុន្តែអ្វីដែលប្លែកនោះនៅពេល ក្រុមអ្នកកាសែតចុះយកព័ត៌មាន នោះបែរជាត្រូវសមត្ថកិច្ចព្យាយាម លាក់បាំងព័ត៌មានទៅវិញ ហើយនាំជនសង្ស័យគេច ចូលទៅក្នុងបាត់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥ ត្រង់ចំណុចបរិវេណ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសប្បទាតាមបណ្ដោយ មហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]