រាជធានីភ្នំពេញ ៖ សង្សា១គូដឹក គ្នាចេញពីញ៉ាំអីនៅ ផ្សារសូរិយាម៉លពេល ធ្វើដំណើរត្រឡប់ទៅ ផ្ទះវិញត្រូវជនសង្ស័យ មួយក្រុមជិះម៉ូតូ ៣គ្រឿងធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូស្កូពី០១៤ បានសម្រេចរួចគេចខ្លួន បាត់ដោយសុវត្តិភាព ។ ហេតុការណ៍នេះបាន កើតឡើង កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥ ត្រង់ចំណុចក្បែរក្រសួង ដែនដីនគរោបនីយកម្ម និងសំណង់ តាមបណ្ដោយ មហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ 

បុរសរងគ្រោះឈ្មោះ ហេង រតនា អាយុ២៣ឆ្នាំជានិស្សិត ស្នាក់នៅផ្ទះជួលម្ដុំបឹងត្របែក ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ស៊េរី ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CM-5142 ។ 

បុរសរងគ្រោះ បានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបគេរួមនិងនារីជាសង្សារបាន ទៅផ្សារសូរិយាម៉លញ៉ាំ អាហារពេលយប់ លុះពេលញ៉ាំរួចក៏ជិះម៉ូបំណងត្រឡប់ ទៅផ្ទះវិញនៅម្ដុំបឹងត្របែក ដោយធ្វើដំណើរតាម បណ្ដោយវិថីព្រះមុនីវង្ស ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មាន ជនសង្ស័យមួយក្រុម មានគ្នាប្រមាណ៧ទៅ៨នាក់ ជិះម៉ូតូ៣គ្រឿងម៉ាកហុងដាឌ្រីម ស៊ុយស៊ូគីនិក និងស្កូបពីបានធ្វើ សកម្មភាពស្ទាក់ពីមុខម៉ូតូរងគ្រោះ រួចដកកាំភ្លើងភ្ជង់គំរាម រួចប្លន់យកម៉ូតូជិះគេច ហើយមានម៉ូតូ២គ្រឿងទៀត ចាំបិតគូទពីក្រោយ ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានប្រញ៉ាប់ ប្រញ៉ាល់នាំជនរងគ្រោះ ទៅប៉ុស្ដិ៍ដើម្បីសួរនាំ និងដាក់ពាក្យបណ្ដឹង ៕ 



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]