កណ្តាលៈ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង២០;១៥នាទី លើផ្លូវលេខ១៤ ចំណុចភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរារណ៍មួយបានកើតឡើង រវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យជនរងរងរបួស បាក់ជើង ខាងឆ្វេង និងខូចម៉ូតូ១គ្រឿង។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះសេង ស៊ាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាលបើក ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CB-0733 ទិសដៅពីត្បួងទៅជើង រងរបួស ត្រូវបានបងប្អូនយក ទៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកភាគីខាងម៉ូតូសណ្ដោងរ៉ឺម៉ក ឈ្មោះប៊ូ សុផល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉ក រស់នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល បើកបរម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកសាន់យ៉ាន់ គ្មានស្លាកលេខ ទិសដៅពីជើងទៅត្បូង មិនរងបួសទេ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បណ្ដាលមកពីម៉ូតូម៉ាកសេ១២៥ បើកមកដល់ កន្លែកកើតហេតុ បានទៅបុកកង់រ៉ឺម៉ក ខាងឆ្វេងឲ្យរង របួសតែម្ដង។

បច្ចុប្បន្ន វត្ថុតាងទាំងពីរ កម្លាំងជំនាញបានយកមករក្សាទុក នៅអធិការ ដើម្បីរង់ចាំ ដោះស្រាយតាម នីតិវិធីច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]