អង់គ្លេស៖ តារាចម្រៀងរូបសង្ហារ គឺលោក Zayn Malik បានចាកចេញ ពីក្រុម One Direction  កាលពីថ្មីៗ នេះ។

ចំពោះ Zayn Malik  ជាសមាជិកម្នាក់ ដែលមានភាពលេចធ្លោរជាងគេ ក្នុងចំណោមក្រុម ស្រាប់តែថ្មីៗនេះ គាត់បានសម្រេចចិត្តចាកចេញ ពីក្រុម One Direction ដ៏ល្បីល្បាញមួយនេះទៅវិញ។ បុរសសង្ហាររូបនេះ បាននិយាយថា "រយៈពេល៥ឆ្នាំមកហើយ ដែលខ្ញុំបាននៅជាមួយនឹងក្រុម One Direction  ហើយក្នុង ពេលនេះ វាគួរតែដល់ពេលដែលខ្ញុំ គួរតែចាកចេញ ពីក្រុមហើយ។ ជាពិសេស ខ្ញុំក៏សូម អភ័យទោស ទៅអ្នកគាំទ្រ ទាំងអស់ សម្រាប់ការចាកចេញរបស់ខ្ញុំ ហើយចំពោះមួលហេតុដែលខ្ញុំ ធ្វើបែបនេះ ព្រោះថា ខ្ញុំចង់ក្លាយជាមនុស្សធម្មតាម្នាក់ ដែលអាចសម្រាក និងមាន ពេលវេលា ផ្ទាល់ខ្លួនខ្លះ។ ខ្ញុំដឹងថា ខ្ញុំមានមិត្តបួននាក់ទៀត គឺ Louis,  Liam,  Harry  និង Niall ដែលពួកគេនឹងបន្ត ធ្វើឲ្យក្រុម One Direction កាន់តែល្អបំផុត នៅលើពិភពលោក"។

ជាមួយគ្នានោះដែរ សមាជិកទាំង៤នាក់ ក្នុងក្រុម One Direction បានសោកស្តាយ ចំពោះការចាកចេញ របស់ Zayn Malik  ដោយនិយាយថា "ពួកយើងពិតជា កើតទុក្ខដែលឃើញ Zayn Malik ទៅបែបនេះ ប៉ុន្តែពួកយើង គោរពនូវការសម្រេចចិត្ត របស់គាត់ និងផ្ញើរក្តីស្រឡាញ់ របស់ពួកយើង ទៅគាត់ផងដែរ។ រយៈពេល៥ឆ្នាំ ដែលពួកយើងបាននៅជាមួយគ្នា វាពិតជាមានភាពអស្ចារ្យខ្លាំងណាស់"។ ទោះបីជា មានការ ចាកចេញ ពីសមាជិកម្នាក់ក្នុងក្រុមក៏ដោយ ក៏សមាជិកទាំង៤នាក់ នឹងនៅតែបន្ត ប្រគុំតន្រ្តី ទេសចរណ៍របស់ពួកគេ ហើយនឹងរៀបចេញ អាល់ប៊ុមចម្រៀង ទី៥របស់ពួកគេ ក្នុងពេល ឆាប់ៗនេះផងដែរ៕





Zayn Malik



សមាជិកទាំង៥ ក្នុងក្រុម One Direction 

ប្រភព Lollipop

ដោយ៖កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]