ខេត្តព្រះវិហារ ៖ ស្ត្រីចំណាស់ម្នាក់ស្រែកយំនៅក្នុងមន្ទីរបង្អែក១៦ មករា ក្រុងព្រះវិហារ បានអំពាវនាវឲ្យ សមត្ថកិច្ច និងប្រជាពលរដ្ឋ ស្វែង រកកូនស្រីរបស់ គាត់អាយុ១១ខែ ខណៈដែលប្តីរបស់គាត់ បានចាកចេញពីផ្ទះ រយៈពេល១០ខែ កន្លងទៅនេះ និងបានយកទ្រព្យសម្បត្តិ រួមទាំងកូនស្រី របស់គាត់ម្នាក់ទៅ ជាមួយផង ។

ស្ត្រីម្នាក់ឈ្មោះ ស្វាយ ស្រីមុំ អាយុ៤៨ឆ្នាំ ស្រុកកំណើតនៅភូមិធ្លុងឈើទាល ឃុំសំពណ៌ទេព ខេត្តកំពង់ ស្ពឺ កំពុងស្ថិតនៅ ក្នុងមន្ទីរពេទ្យ ១៦ មករា ក្រុងព្រះវិហារ នៅថ្ងៃទី២៦ មីនា នេះបានឲ្យដឹងថា រូបគាត់មាន ប្តីឈ្មោះ យ៉ាន់ ស៊ីដារ៉ា អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានកូនស្រី ម្នាក់ឈ្មោះ ពៅ ស៊ីច័ន្ទ អាយុ១១ខែ សុំអំពាវនាវឲ្យ សមត្ថកិច្ចមេត្តា ជួយស្វែងរកកូនស្រី របស់គាត់ ដោយឮដំណឹងថា ប្តីរបស់គាត់បាន លួចយកទ្រព្យសម្បត្តិ រួមជាមួយកូន របស់គាត់ទៅលក់ នៅក្រុងប៉ោយប៉ែត ខណៈដែលប្តី របស់គាត់ ឈ្មោះ យ៉ាន់ ស៊ីដារ៉ា បានចាកចោល គាត់អស់រយៈពេល ជាង១០ខែមកហើយ ដោយប្តីរបស់ គាត់មានស្រីថ្មី ។

ស្ត្រីដដែលបន្តថា ក្រោយពីប្តីរបស់គាត់បានចាកចេញពីផ្ទះនិងបានយកកូនរបស់គាត់ទៅ ជាមួយ រូបគាត់ ក៏បាន ប្តឹងទៅសមត្ថកិច្ច ដើម្បី ជួយស្វែងរក ប៉ុន្តែមកដល់ ពេលនេះមិនទាន់ទទួល បានព័ត៌មាននៅឡើយទេ រហូតមក ដល់ថ្ងៃទី២៥ មីនា រូបគាត់បានឮ ដំណឹងថាប្តីរបស់ គាត់បានចូលមក ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្រា ដើម្បីចូលរួមពិធីអុំទូក នៅព្រំដែន កម្ពុជាឡាវ ទើបរូបគាត់បាន សម្រេចចិត្តមក តាមប្តីរបស់គាត់ក្រែង បានជួប តែជាអកុសល រូបគាត់ក៏បាន ជួបគ្រោះថ្នាក់ ចរាចរណ៍បាក់ដៃ និងបាននាំ មកសង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ១៦មករាក្រុងព្រះវិហារ តែ ម្តង។

ស្ត្រីឈ្មោះស្វាយ ស្រីមុំ បានសុំអំពាវនាវដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ មេត្តាជួយស្វែងរកកូនស្រីរបស់ គាត់ដែលប្តីបាន យកទៅលក់ ផ្តល់ដំណឹង មកឲ្យរូបគាត់ផង និងសុំឱ្យសមត្ថកិច្ច ស្វែងរកប្តីរបស់គាត់ ឈ្មោះ យ៉ាន់ ស៊ីដ៉ារ៉ា ចាត់ការតាមផ្លូវច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]