ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារដើរទាក់ខ្សែភ្លើងដែល អ្នកភូមិក្បែរខាងរាយ ដើម្បីចាប់ សត្វ ចង្រិត ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ១និង៣០នាទីរសៀលថ្ងៃទី២៦ មីនា ២០១៥ នៅក្នុង ភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅ ប៉ុន្មាននាទីមុននេះថា ជនរងគ្រោះដែល ស្លាប់ឈ្មោះ ឈុំ ស៊ីណា អាយុ២៦ឆ្នាំ ស្នាក់នៅក្នុង ភូមិសាស្រ្តខាងលើ ជាកម្មករស៊ីឈ្នួល កាប់ប្រឡាយទឹកឲ្យគេ។

សេចក្តីរាយការណ៍បានបន្តថា នៅម៉ោងជិត២រសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ សមត្ថកិច្ចកំពុងសួរនំា ជនសង្ស័យមិនទាន់ ស្គាល់ អត្ត សញ្ញាណ ដែលរាយខ្សែភ្លើង ស្រាតដើម្បីចាប់ចង្រិតនោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]