អាមេរិក៖ ច្រៀង គឺជាសកម្មភាពមួយ ដែលមនុស្សសឹង តែគ្រប់គ្នាទៅហើយ ចូលចិត្តធ្វើវា ជាពិសេសពេល ដែលពួកគេអផ្សុក ឬនៅម្នាក់ឯង ជាដើម តែអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ទៀតថា ការច្រៀង មិនត្រឹមតែ ផ្តល់ឲ្យមនុស្ស នូវអារម្មណ៍ល្អនោះទេ វាបានផ្តល់ប្រយោជន៍ ជាច្រើនដល់ សុខភាពមនុស្ស ជាពិសេសគឺទៅលើ ខួរក្បាលតែម្តង។

យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ អាមេរិកបាន បញ្ជាក់ឲ្យដឹងថា នៅពេលដែល មនុស្សច្រៀង នោះភាពរំញ័រ ទៅតាមចង្វាក់ភ្លេង នឹងរត់ចូលទៅក្នុង ខ្លួនរបស់អ្នក ដែលវាបាន ជួយកែប្រែ អារម្មណ៍និង រាងកាយរបស់អ្នក ឲ្យកាន់តែប្រសើរ ជាងមុន ព្រមទាំងអាច ឲ្យអ្នកជៀសផុត ពីជំងឺកាចសាហាវ ជាច្រើន ជាពិសេសគឺ ទាក់ទងនឹង បេះដូងតែម្តង។

អ្នកវិទ្យាសាស្ត្រ បានបន្ថែមទៀតថា ការច្រៀងគឺដូចជា ការច្របាច់បញ្ចូល នូវថ្នាំរម្ងាប់អារម្មណ៍ ដ៏ល្អបំផុតម្យ៉ាងអញ្ចឹង ដែលអាចជួយ ធ្វើឲ្យស្មារតី មានការធូរស្រាល និងជួយលើក កំពស់សតិអារម្មណ៍ របស់មនុស្ស បានយ៉ាងប្រសើរ។ លើសពីនេះទៀត មូលហេតុដែល ការច្រៀងធ្វើ ឲ្យមនុស្សមាន ភាពរីករាយនោះ ព្រោះថារាល់ពេលណា ដែលមនុស្ស ចាប់ផ្តើមច្រៀងអ័រម៉ូនមួយប្រភេទ ដែលអាចរំញោច ទៅនឹងអារម្មណ៍ សប្បាយរីករាយ នៅក្នុងខ្លួនមនុស្ស នឹងត្រូវបាន បង្កើតឡើង ដោយឯកឯង ហើយអ័រម៉ូន ប្រភេទនេះ ត្រូវបានគេដឹងថា វាមានសមត្ថភាព ក្នុងការជួយ កាត់បន្ថយភាព នឿយហត់ និងអារម្មណ៍តានតឹង របស់មនុស្ស បានយ៉ាងល្អ បំផុត។ ម្យ៉ាងវិញទៀត វាក៏បាន ជួយពង្រឹង នូវអារម្មណ៍ជឿជាក់ និងស្និទ្ធស្នាល កាន់តែខ្លាំង ថែមទៀត ព្រមទាំងអាច ធ្វើឲ្យអារម្មណ៍ ទុក្ខសោក និងឯកា នៅក្នុងខ្លួនមនុស្ស កាត់បន្ថយ ម្តងបន្តិចៗ។

ក្រៅពីនេះ ការច្រៀងជាក្រុម ក៏រឹតតែបាន ផ្តល់នូវសារៈប្រយោជន៍ កាន់តែច្រើនថែមទៀត មកដល់មនុស្ស ដូចជាអារម្មណ៍ រីករាយកាន់តែខ្លាំង, អារម្មណ៍សមាធិ, ព្រមទាំងជួយ ឲ្យខួរក្បាល មានដំណើរកាន់តែ ល្អថែមទៀត។

សរុបមកវិញ ការច្រៀង គឺបានផ្តល់ឲ្យ មនុស្សនូវភាព ប្រសើរឡើង ទាំងអារម្មណ៍ និងរាងកាយ ដូច្នេះហើយ ការច្រៀងលេង ជាប្រចាំគឺជា រឿងដ៏ល្អមួយ ដែលមនុស្ស គ្រប់រូបគួរតែធ្វើ ព្រោះវាអាច ឲ្យសុខភាព របស់អ្នក កាន់តែមានភាព ល្អប្រសើរឡើង៕

ការច្រៀង បានផ្តល់នូវ សារៈប្រយោជន៍ ដល់សុខភាព មនុស្សបានយ៉ាងច្រើន

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]