-សិក្ខាសាលាស្ដីពីអាជីវកម្មដែលរៀបចំជាពិសេសជាបន្តបន្ទាប់ ដែលមានកន្លែង តាំងពិព័រណ៍ជាង ៣០ ភាគរយ ហើយមានការ ចូលរួមយ៉ាង ខ្លាំងក្លាដើម្បីបង្ហាញពីឱកាសរីក ចម្រើននៅ ក្នុងប្រទេស ដែលជាសមាជិក នៃអនុតំបន់អាស៊ី។ 

សិង្ហបុរី ៖ ពិព័រណ៍ BuildTech Yangonគឺជាការតាំងពិព័រណ៍ពាណិជ្ជកម្ម ដែលប្លែកពីគេ សម្រាប់ការ អភិវឌ្ឍវិស័យអគារ និងសំណង់ ហើយឆ្នាំនេះ មានការតាំងពិព័រណ៍ធំ ជាងមុន គឺចាប់ពី ថ្ងៃទី ២៧ ដល់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៥ នៅមជ្ឈមណ្ឌលសន្និបាត នៅប្រទេស មីយ៉ាន់ម៉ាក្នុង ទីក្រុងយ៉ានកុង។ ពិព័រណ៍នេះរៀបចំដោយ ក្រុមហ៊ុន Sphere Exhibits សាខានៃ អង្គភាពសារព័ត៌មាន សិង្ហបុរីនិង រៀបចំរួមគ្នាដោយ សមាគមសហគ្រិន សំណង់មីយ៉ាន់ម៉ា (MCEA)ការតាំងពិព័រណ៍ ពាណិជ្ជកម្ម រយៈពេលបីថ្ងៃ មានគោលបំណង ជួយដល់ការអភិវឌ្ឍ វិស័យ សំណង់របស់ ប្រទេសមីយ៉ាន់ម៉ា ផ្ដោតការយក ចិត្តទុកដាក់លើ ហេដ្ឋារចនាសម្ព័ន្ធ អគារស្នាក់នៅ និងអគារពាណិជ្ជកម្ម ការដឹកជញ្ជូន ការផលិត និងការធ្វើជំនួញ។

ពិព័រណ៍ BuildTech Yangon ដោយមានការគាំទ្រពីសហព័ន្ធផ្គត់ផ្គង់ថាមពលអន្តរជាតិ (IPAF) សមាគម វិស្វកម្មមីយ៉ាន់ម៉ា(MES) សមាគមឧស្សាហកម្មមីយ៉ាន់ម៉ា (MIA)សហព័ន្ធ អាជីវកម្ម ប្រទេសសឹង្ហបូរី(SBF), វិទ្យាស្ថាន សំណង់ អគារសិង្ហបុរី (SIBL) សាធារណៈរដ្ឋនៃ សហភាព សហព័ន្ធមីយ៉ាន់ម៉ានៃសភាពាណិជ្ជកម្ម និងឧស្សាហកម្ម អេឡិកត្រូនិក វៀតណាម (VEIA)។ ការតាំងពិព័រណ័ ពាណិជ្ជកម្មនេះ ឃើញមាន ការចូលរួម យ៉ាងខ្លាំងក្លាពី ប្រទេសនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងរៀតណាម។

ការតាំងពិព័រណ៍ពាណិជ្ជកម្មដែលមានរយះពេលបីថ្ងៃ។ នៅលើផ្ទៃដី ១២.០០០ម៉ែត្រការេ  ហើយមាន ក្រុមហ៊ុនជាង១៥០ នៅជុំវិញ តំបន់គឺអាឡឺម៉ង់ កូរ៉េ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សឹង្ហបុរី និងថែ។ លោក Bautek មកពីក្រុមហ៊ុន DGL International (Malaysia) Sdn Bhd ក្រុមហ៊ុន FT Technologies Pte Ltd, JCB, លោក Jenmon, Kumkang មកពីក្រុមហ៊ុន PDS International, Peri Asia, Mine, លោកPoh Cheong មកពីក្រុមហ៊ុន Mines & Minerals Resources និងក្រុមហ៊ុន Modern Building Materials គឺជា ក្រុមហ៊ុននាំមុខ គេដែល បានបញ្ជាក់ ពីការចូលរួមរបស់ពួកគេ។

U Tha Hthay ជាប្រធានសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ាបានមានប្រសាសន៍ថា៖ "ពិព័រណ៍BuildTech Yangon ជាការតាំង ពិព័រណ៍ពាណិជ្ជកម្មដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្ម សំណង់អគារ ដើម្បីផ្ដល់ ចំណេះដឹងចាំបាច់ ឲ្យអ្នកមាន ជំនាញក្នុងស្រុក និងបណ្តុះ បណ្តាល ឲ្យមានជំនាញខ្ពស់ ជាពិសេស ក្នុងវិស័យនានា ដូចជា សំណង់ អគារខ្ពស់ៗ។ ជាមួយនឹង ការតាំងពិព័រណ៍ ពាណិជ្ជកម្មនេះ យើងមាន បំណងបង្កើនការ អនុវត្តបច្ចេកវិទ្យា និងសម្ភារ សំណង់ថ្មីៗ ដែលនឹងធ្វើឲ្យបទដ្ឋាន និងលើកកម្ពស់ ជំនាញការងារ ផ្នែកឧស្សាហកម្ម សំណង់របស់ យើងឲ្យប្រសើរឡើង និងពន្លឿនដល់ ការអភិវឌ្ឍបន្ថែម លើហេដ្ឋា រចនាសម្ព័ន្ធសំខាន់ លំនៅដ្ឋានថ្មី រោងចក្រ និងទីក្រុងរណប នៅប៉ុន្មានឆ្នាំក្រោយ។"

កត្តាដែលធ្វើអោយមានការផ្ទុះឡើយនៃវិស័យសំណង់ និងអាគា

ឧស្សាហកម្មសំណង់មីយ៉ាន់ម៉ាកំពុងតែមានកំណើនយ៉ាងខ្លាំង ដោយសារតែកំណើនប្រជាពលរដ្ឋ និងការលូត លាស់ផ្នែក សេដ្ឋកិច្ចយ៉ាងខ្លាំក្លា។ ឧស្សាហកម្មសំណង់បានចុះ បញ្ជីអត្រារីក ចម្រើនប្រចាំឆ្នាំ (CAGR)  ១៤.៥២ ភាគរយ ពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៣។ នៅក្នុងត្រីមាសទីពីរត្រឹមឆ្នាំ ២០១៤ គណៈកម្មាធិការ អភិវឌ្ឍទីក្រុងយ៉ានកុង បានអនុម័ត លើការសាង សង់អគារខ្ពស់ និងទាបជាង ១.០០០ អគារនៅក្នុងទីក្រុង គឺមានចំនួនពីរ ដងលើស ពីចំនួនអនុម័ត លើគម្រោង សាងសង់នៅក្នុងឆ្នាំ  ២០១៣។ ក្រសួងដែនដី និងសំណង់មីយ៉ាន់ម៉ាកំណត់គោល ដៅសាងសង់ជាង មួយលានលំ នៅដ្ឋាន នៅក្នុង រយៈពេល ២០ ឆ្នាំដើម្បី ឆ្លើយតប នឹងតម្រូវការអចលនទ្រព្យ សម្រាប់ការ ស្នាក់នៅ។ លើសពីនេះទៀត តំបន់អភិវឌ្ឍន៍ សេដ្ឋកិច្ចពិសេស នៅក្នុង ប្រទេសមីយ៉ាន់ម៉ា នឹងជំរុញបន្ថែម លើនគររូបនីយកម្ម និងការសាងសង់ កន្លែង ផលិតថ្មីៗ។

លោក Chua Wee Phong ប្រធានក្រុមហ៊ុន Sphere Exhibits បានមានប្រសាសន៍ថា៖ "បណ្ដាប្រទេស នៅក្នុង អនុតំបន់អាស៊ី ដូចជាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រូវបាន រំពឹងទុកថា មានការរីកចម្រើន ដោយបោះជំហាន លឿនបំផុត រហូតដល់ឆ្នាំ ២០១៨។ បន្ទាប់ពី ទទួលបាន ជោគជ័យលើ ការតាំងពិព័រណ៍ ពាណិជ្ជកម្មលើក ដំបូងកាល ពីឆ្នាំមុន យើងកំពុងឃើញ មានការចាប់ អាម្មរណ៍ជាច្រើន ពីម្ចាស់ឧស្សា ហកម្មសំណង់ និងអគារក្នុងការ នាំយកមក នូវដំណោះស្រាយ ផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ព្រមទាំង ស្វែងរកដៃគូ អាជីវកម្មថ្មីៗ នៅ ក្នុងពិព័រណ៍BuildTech Yangon ឆ្នាំ ២០១៥។ ខណៈពេលដែលយើង ពង្រឹងទំនាក់ ទំនងរបស់ យើងជាមួយ MCEA យើងក៏មាន ផែនការធ្វើការតាំង ពិព័រណ៍ពាណិជ្ជកម្ម ជាបន្តបន្ទាប់ អំពី BuildTech ទៅកាន់ តំបន់ផ្សេងទៀតនៅក្នុង ប្រទេស មីយ៉ាន់ម៉ា នៅពេលឆាប់ៗ ដើម្បីដោះ ស្រាយការ អភិវឌ្ឍ ផ្នែកឧស្សាហកម្ម យ៉ាងខ្លាំក្លា។"

ការចូលរួមយ៉ាងខ្លាំងក្លាពីប្រទេសក្នុងតំបន់អាស៊ី គឺផ្នែកមួយនៃពិព័រណ៍ពាណិជ្ជកម្មនៅ ក្នុងឆ្នាំនេះ។ ហើយក៏ជា ការបើក ផ្លូវសំរាប់អ្នកទស្សនា ដែលមាន ធនធានក្នុងការបង្កើតមុខ ជំនួញថ្មីផង នឹងក៏ជា ឱកាសសំរាប់ ការបញ្ជ្រាត ចូលបណ្តាញ នៃតំបន់ទាំងមូល។ ពាណិជ្ជកម្មដែល ទំនងបង្ហាញ ខ្លួនយ៉ាងពិសេស ក្នុងព្រឹការនេះ នឹងត្រូវបាន គេណែនាំ អោយទាក់ទង ដោយផ្ទាល់ ជាមួយអ្នករៀបចំ ដើម្បីធានា ដល់ការជ្រើស រើសទីតាំង ពិសេស ដែលមាន សុពលភាព រហូតដល់ចុង ខែឧសភាឆ្នាំ2015នេះ។

វាទិការចែករំលែកចំណេះដឹង និងការរៀបចំបណ្ដាញឲ្យកាន់តែប្រសើរ

បន្ថែមពីលើកការដាក់តាំងបង្ហាញអំពីបច្ចេកវិទ្យា និងផលិតផលដ៏ទូលំទូលាយ ពិព័រណ៍BuildTech Yangon ឆ្នាំ ២០១៥ ក៏ជា វេទិកាដែលពេញ និយម សម្រាប់ការផ្លាស់ប្តូរ ចំណេះដឹង និងដំណោះ ស្រាយអំពី ឧស្សាហកម្មផងដែរ។ ការតាំង ពិព័រណ៍ពាណិជ្ជកម្ម នឹងមាន ធ្វើសិក្ខាសាលាអំពី អាជីវកម្មរយៈពេល បីថ្ងៃជា បន្តបន្ទាប់ដែលមាន អ្នកជំនាញ និងអ្នកដឹកនាំ ផ្នែកឧស្សាហកម្មជាង ២០ រូបមកពី ប្រទេសមីយ៉ាន់ម៉ា និងនៅជុំវិញ ពិភពលោក។ ពួកគេនឹងជំរុញការ ពិភាក្សាផ្នែក ឧស្សាហកម្មសំខាន់តាម រយៈសំណង និងអគារ ការវិនិយោគ ដំណោះស្រាយ សំណង់បញ្ឈរ និងការរៀប ចំទីក្រុង និងស្វ័យគ្រប់ គ្រងអគារ ព្រមទាំងការ ឌីស្សាយ និងស្ថាបត្យកម្ម បៃតង ដែលមាននិរន្តរមាន។ ក្រៅពីកម្មវិធី ជួយអ្នក ជំនាញផ្នែក ឧស្សាហកម្ម ក្រុមហ៊ុន Sphere Exhibits ក៏នឹងសហការ ជាមួយ សមាគមឧស្សាហកម្ម នៃប្រទេស មីយ៉ាន់ម៉ាដើម្បី រៀបចំកន្លែង ទស្សនាសួន ឧស្សាហកម្មនៅ ទីតាំងសំខាន់ៗ ដែលជាផ្នែកមួយ នៃកិច្ចខំ ប្រឹងប្រែង ធ្វើទីផ្សារ សំខាន់ក្នុងការធ្វើឲ្យការតាំង ពិព័រណ៍ ពាណិជ្ជកម្មកាន់ តែខិតជិតនឹង វិស័យឧស្សាហកម្ម ផងដែរ។  

ឥឡូវនេះ Sphere Exhibits បានធ្វើសហប្រតិបត្តិការជាមួយសមាគមឧស្សាហកម្មមីយ៉ាន់ម៉ា (MIA) ក្នុងការរៀប ចំការចូលរួ មទស្សនា របស់សហគ្រាស ហើយក៏ជា ទីផ្សាសំរាប់នាំអ្នក វិនិយោគ អោយខិត កាន់តែជិត។ ជាង 100 ឧស្សាហកម្មនិង អ្នកជំនាញនឹង ធ្វើការសំរេច ចិត្តចូល រួមក្នុងកម្មវិធី Shwepyitha, Hlaingtharyar and Dagon Seikkan industrial parks រយៈ ពេលពីរថ្ងៃនេះ។ លោក U Kyaw Lin, Chairmain of  Shwepyitha Industrial Zone 2 to 4 មានវិចារណ៍ថា” ការព្យាយាម របស់យើងគឺ មិនត្រឹមតែ ជួយបង្កើន ឧស្សាហកម្ម អោយចូលរួម បានច្រើន ប៉ុណ្ណោះទេ ហើយក៏ពង្រឹងនូវទំនុក ចិត្តរបស់ BuildTech Yangon អោយទៅជា ទំរង់ឧស្សាហកម្ម បែបឧស្សាហកម្ម ថែមទៀត។ ពួកយើងមាន ក្តីសង្ឈឹមយ៉ាង មុតមាំថា ក្រុមអ្នក ឧស្សហ៍កម្ម ក្នុងវិស័យសំណង់ នឹងអាគា អាចស្វែងរកផង ប្រយោជន៍ពី មុខជំនាញរបស់ខ្លួន ដូចជាការរំពឹងរបស់ យើងក្នុងពិ ព័រណ៍ពាណិជ្ជ កម្មនេះ។”

ពិព័រណ៍ BuildTech Yangonនឹងគ្រោងធ្វើទទួលអ្នកជំនាញផ្នែកឧស្សាហកម្មចំនួន 4000ដូចជា ស្ថាបត្យករ វិស្វករ អ្នកអង្កេត អ្នកម៉ៅការ អ្នកធ្វើគម្រោង និងវិនិយោគិន។

ឥឡូវនេះ ការចុះឈ្មោះមុនដើម្បីទស្សនាពិព័រណ៍ BuildTech Yangonឆ្នាំ ២០១៥ ចាប់ផ្ដើមបើករហូតដល់ថ្ងៃទី ២0 ខែឧសភា ឆ្នាំ ២០១៥។ សូមមេត្តាចុះឈ្មោះមុខជំនួញ របស់អ្នកតាម អាស័យដ្ឋាន www.btyangon.com/register

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.btyangon.com

បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]