រុស្ស៊ី៖ ក្នុងសម័យបុរេប្រវត្តិ មានសត្វប្លែកៗជាច្រើនប្រភេទ ដែលអ្នកនឹកស្មានមិនដល់។ ក្នុងនោះ សត្វក្តាន់យក្ស មួយប្រភេទ មានកំពស់ រហូតដល់ ២ម៉ែត្រ ដែលត្រូវដឹងថា ដាច់ពូជតាំងពី ១០,៣០០ឆ្នាំមុន ត្រូវបានបង្ហាញឲ្យដឹង ដោយក្រុមអ្នកស្រាវជ្រាវ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្តាន់យក្សប្រភេទនេះ ត្រូវបានគេហៅឈ្មោះថា Irish Elk ជាសត្វក្តាន់ មានមាឌដ៏ធំ មានកំពស់ ២ម៉ែត្រ និងមានស្នែងរហូត ដល់៣ម៉ែត្រកន្លះ ហើយពួកវាធ្លាប់ រស់នៅក្នុងតំបន់អឺរ៉ុប និងរុស្ស៊ី ប៉ុន្តែ សត្វក្តាន់យក្សនេះ ត្រូវបានដឹងថា បានងាប់ដាច់ពូជ តាំងពីចុងសម័យយុគទឹកកក (Ice Age) ប្រហែលជា តាំងពី ១០,៣០០ឆ្នាំមុនមកម្ល៉េះ។

ចំពោះឆ្អឹងផូស៊ីល របស់សត្វក្តាន់យក្សនេះ បានរកឃើញដំបូង ក្នុងឆ្នាំ១៨៨៦  ហើយអ្នកវិទ្យាសាស្ត្រ ក៏រកឃើញ ឆ្អឹងផូស៊ីលសត្វក្តាន់យក្ស ជាច្រើន ទៀត ក្នុងតំបន់ផ្សេងៗគ្នានៅ អឺរ៉ុបផងដែរ  ហើយក្នុងនោះកាលពីឆ្នាំ ២០១២ ក៏មានការប្រទះឃើញ គ្រោងឆ្អឹងផូស៊ីល សត្វក្តាន់យក្សនេះដែរ។ អ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា គ្រោងឆ្អឹងផូស៊ីលសត្វកា្តន់ ដែលបានកំនត់អាយុកាល ហើយ ឆ្អឹងផូស៊ីល ដែលមានអាយុ កាល យូរជាងគេគឺ រហូត ដល់ ១០,៤០០ ឆ្នាំមុនម្ល៉េះ ។ យ៉ាងណាមិញ  គ្រោងឆ្អឹង សត្វក្តាន់យក្ស នេះ ក៏មានដាក់បង្ហាញ នៅក្នុង សារមន្ទីរ Ekaterinburg Nature Museum  ដែលមានទីតាំង ក្នុងប្រទេស រុស្ស៊ី ផងដែរ ៕









គ្រោងឆ្អឹង ផូស៊ីលរបស់ សត្វក្តាន់យក្ស ដែលដាក់តាំងបង្ហាញក្នុងសារមន្ទីរ


រូបគំនូរ ប្រៀបធៀបជាមួយកំពស់របស់មនុស្ស ជាមួយ ក្តាន់យក្ស

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]