ពិភពលោក៖ មនុស្សភាគច្រើន តែងកើតក្តីបារម្ភថា ពួកគេមិនមានពេល គ្រប់គ្រាន់ សម្រាប់គេង ប៉ុន្តែផ្ទុកទៅវិញ ពួកគេមិនបាន ដឹងទេថា ការគេងច្រើនម៉ោង អាចបង្កគ្រោះថ្នាក់ ដល់ពួកគេ កាន់តែខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ នៃសកលវិទ្យាល័យ University of Warwick ក្នុងទីក្រុង Coventry នៃប្រទេសអង់គ្លេស បានវិភាគ ទៅលើការសិក្សា ចំនួន១៦ រួមទាំងទិន្នន័យ នៃការគេង ទៅលើមនុស្ស ច្រើនជាង ១លាននាក់។

សាស្រ្តាចារ្យ ផ្នែកសុខភាពផ្លូវចិត្ត និងសុខុមាលភាព លោក Franco Cappuccio នៃសកលវិទ្យាល័យ Warwick Medical School បានរកឃើញថា មនុស្សដែលគេង ច្រើនជាង៨ម៉ោង ប្រឈមនឹង ការស្លាប់ ជាងមនុស្សដែលគេង ពី៦ម៉ោង ទៅ៨ម៉ោង។ លោកសាស្រ្តាចារ្យ Cappuccio បានពឹងផ្អែក ទៅលើការសិក្សា រយៈពេលវែង ដើម្បីវិភាគ ទៅលើការស្លាប់ របស់មនុស្ស ដោយយោងតាម ពេលវេលា ដែលពួកគេ បានគេង។

ការសិក្សារយៈពេលវែងនេះ បានឲ្យដឹងថា រយៈពេល១០ឆ្នាំក្រោយ ១២ភាគរយ នៃមនុស្ស ដែលបានគេង តិចជាង៦ម៉ោង បានស្លាប់ ខណៈ ៣០ភាគរយ នៃមនុស្ស ដែលបានគេង ច្រើនជាង៨ម៉ោង បានស្លាប់។

គួរបញ្ជាក់ផងដែរថា ការគេងយូរម៉ោងពេក ក៏អាចឲ្យអ្នក កើតជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល បានដែរ។

រីឯអ្នកដែលចូលចិត្ត គេងយូរ នៅថ្ងៃចុងសប្តាហ៍ ក៏អាចប្រឈមនឹង ហានិភ័យ ដែលបណ្តាលឲ្យ ឆាប់ស្លាប់ផងដែរ។

ផ្ទុយមកវិញ ការគេង លក់ស្រួល មួយស្របក់ ក៏អាចជួយ សម្រួលសុខភាពអ្នក ឲ្យល្អឡើងវិញដែរ បន្ទាប់ពី មិនបានគេងលក់ នៅពេលយប់

យ៉ាងណាមិញ លោកសាស្រ្តាចារ្យ Cappuccio បានប្រើប្រាស់ ទិន្នន័យនេះ ដើម្បីដាស់តឿន ទៅលើមនុស្ស ដែលបាក់ទឹកចិត្ត ក្រៀមក្រំ ឬប្រើប្រាស់ ថ្នាំងងុយគេង ដើម្បីឲ្យគេងលក់ បានយូរ ហើយលោកសាស្រ្តាចារ្យ Cappuccio ជឿជាក់ថា មនុស្សដែលគេង ច្រើនជាង ៨ម៉ោង ក្នុងមួយយប់ នឹងអាចកើតមាន ជំងឺធ្ងន់ធ្ងរ ដែលបណ្តាលឲ្យ ពួកគេកាន់តែ គេងយូរ ថែមទៀត៕

ប្រភព ៖ Asiantown

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]