ថ្មីៗនេះ នៅលើបណ្តាញសង្គម ហ្វេកប៊ុក មានការចែករំលែក តៗគ្នានូវរូបភាពមួយ សរសេរថា «រាប់ ថយក្រោយ ជាមួយ ភាពរីករាយពិតៗ» ដែលមាន ចំនួនអ្នក LIKE និង Share រាប់ពាន់ អ្នក។ តាមរយៈការ ស្វែងរក ប្រភពបង្ហោះ បានឲ្យដឹងថា ចេញ ពីទំព័រ ហ្វេកប៊ុក របស់ ក្រុមហ៊ុនស្រាបៀរអង្គរ ដែលគេ កំពុងតែនាំគ្នាទស្សន៍ ទាយថា វាជាកម្មវិធី ជប់លៀង មួយគ្រោង នឹងរៀប់ចំឡើងនៅក្នុងពេលឆាប់នេះ ដែលនៅមានដាក់ លេខដេញ ថយក្រោយចា ប់ពីលេខ ៤ និង ដល់លេខ ២ ហើយក្នុង ថ្ងៃនេះ ដែលគេ កំពុងតែគិតថា នឹងត្រូវ ចំថ្ងៃទី ២៨ ខែមីនា ខាងមុខនេះ។ 


បើតាមរយៈទំព័រហ្វេកប៊ុក របស់ក្រុមហ៊ុន ស្រាបៀរអង្គរ ក៏ឃើញមានការបង្ហោះរូបភាពប្លែកៗ អំពី ខោខោវប៊ូយ ជាច្រើន ម៉ូតនៅលើ Facebook Page របស់ My Generation ។ តើពួកគេកំពុង តែចង់និយាយ អំពីអ្វី ហើយចង់ធ្វើអ្វី? តើមានកម្មវិធីអ្វី នៅពេលឆាប់ៗ នេះពី ស្រាបៀរអង្គរ ? អ្នកលេង សង្គមហ្វេកប៊ុក មួយចំនួន និយាយថា វាអាច ជាកម្មវិធី មួយម៉ោង សម្រាប់ ពិភពលោកថ្ងៃទី២៨ ដែលនឹង មានការបិទ ភ្លើងមួយម៉ោង ចាប់ពី៨ កន្លះ ដល់ម៉ោង ៩ កន្លះយប់ ដើម្បីទប់ ស្កាត់ការប្រែប្រួល អាកាសធាតុ ។ យើងក៏បាន ទាក់ទងធ្វើកា រទាក់ទងទៅកាន់ អ្នកដែលគាំទ្រ ស្រាបៀរអង្គរ ប្អូនស្រី រ៉ានី បានឲ្យដឹងថា «បើតាមខ្ញុំដឹង វាគឺជាកម្មវិធី ជួបជុំមួយ ដែលនឹង ធ្វើឡើងនៅឯ ភោជនីយដ្ឋាន Blue Monkey ខាងក្រោយ ស្ថានទូតរុស្សី ថ្ងៃទី២៨ ខែមីនា ចាប់ពីម៉ោង ៦ ល្ងាច។»  

ប្អូនស្រីបានឲ្យបន្ថែមទៀតថា «កម្មវិធីនេះគឺធ្វើឡើងសម្រាប់តែអ្នកចូលចិត្ត ស្លៀកខោ ខោវប៊ូយ ហើយអ្នកណា ក៏អាចចូលរួមក្នុង កម្មវិធីនេះ បានដែរ។ ខ្ញុំ និងមិត្តភក្រ័្ត បានទទួលការ អញ្ជើញឲ្យចូល រួមក្នុងកម្មវិធី តាមរយៈ Facebook ហើយត្រៀមខ្លួន រួចជាស្រេច សម្រាប់កម្មវិធីដ៏ ភ្ញាក់ផ្អើលមួយនេះ» 

 

តាមរយៈការសាកសួរមេការ ភោជនីយដ្ឋាន Blue Monkey លោក នាង សំភ័ស បានឲ្យដឹងថា «នៅថ្ងៃ សៅរ៏ ទី ២៨ មីនា ខាងមុខនេះ ក្រុមហ៊ុនស្រាបៀរអង្គនឹងអញ្ជើញ តារាចំរៀង ដ៏ល្បី ២រូប គឺលោក Jimmy Kiss និងតារាចម្រៀង ស្រីល្បី Nikki Nikki មកធ្វើការ សម្តែងនៅ ភោជនីដ្ឋាន Blue Monkey របស់យើងខ្ញុំ។ សូមអញ្ជើញ ចូលរូមដោយ ស៊េរីដើម្បី ជួបតារានៅក្នុង ចិត្តរបស់អ្នក ជាមួយការផ្តល់ ជូនពិសេស និងរៀបចំ ឡើងស្រាបៀរអង្គរ។ » 

លោក នាង សំភ័ស សង្ឃឹមជឿជាក់យ៉ាងរីករាយថា ថ្ងៃសៅរ៏ ទី ២៨ មីនា នេះ នឹងក្លាយជា ថ្ងៃពិសេស ដែលនឹង មានការចូលរួម យ៉ាងច្រើកុះករ ពីអ្នកដែលគាំទ្រលោក Jimmy Kiss និងតារាចម្រៀង ស្រីល្បី Nikki Nikki  ជាក់ជាមិនខាន។

អ្នកដែលមិនទាន់បានទទួលបានការអញ្ជើញទាំងអស់អាចចូលទៅកាន់ ទំព័រ ហ្វេកប៊ុក របស់ ស្រាបៀរអង្គរ https://www.facebook.com/AngkorbeerOfficial ឫក៏ ទំព័រ My Generation https://www.facebook.com/MyGenerationKH ដើម្បីស្វែង យល់បន្ថែម៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]